• 2020-06-03 02:47:42
  • ប្រដាល់

ឃីម​ ឌីម៉ា​ អរគុណ​អ្នក​គាំទ្រ​បើ​ទោះ​ជា​ខ្លួន​មិន​បាន​ប្រកួត​ក៏​នៅ​តែ​នឹករលឹក​ជា​និច្ច​

  • 2020-06-03 02:47:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​ ២០១៧​ ឃីម​ ឌីម៉ា​ អរគុណ​ចំពោះ​អ្នកគាំទ្រ​មួយ​ចំនួន​ដែល​តែងតែ​សួរនាំ​សុខទុក្ខ​ជា​និច្ច​បើ​ទោះ​ជា​ខ្លួន​អាក់ខាន​ឡើង​ប្រកួត​យូរយារ​យ៉ាង​នេះ​ក្ដី។​

ឌីម៉ា ពេលឈ្នះមេដាយមាស

ជើង​ខ្លាំង​គុន​ខ្មែរ​ ឃីម​ ឌីម៉ា​ បាន​ឲ្យ​ក្រុម​សារព័ត៌មាន​ដឹង​ពី​ម្សិលមិញ​នេះ​ថា​ ជំងឺ​ជង្គង់​របស់​ខ្លួន​នៅ​តែ​ឈឺចាប់​នៅ​ឡើយ​ទេ​ ទោះ​ឆ្លងកាត់​ការ​វះកាត់​ និង​ព្យាបាល​អស់​រយៈពេល​ជាង​១ឆ្នាំ​មក​នេះ​យ៉ាង​ណា​ក៏​ដោយ។​

ឌីម៉ា​ បន្ត​ប្រាប់​ទៀត​ថា​ នៅ​ពេល​នេះ​ខ្លួន​ក៏​ចាប់​ផ្ដើម​រត់​ហ្វឹកហាត់​ និង​ហាត់​កណ្ដាប់ដៃ​ខ្លះ​ៗ​ដែរ​ប៉ុន្តែ​មិន​ទាន់​ខ្លាំងក្លា​នោះឡើយ។​ ទាក់ទិន​ទៅ​និង​ការ​ឡើង​ប្រកួត​បាន​ ឬ​មិន​បាន​នៅ​ពេល​ខាង​មុខ​នោះ​ ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​រូប​នេះ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ពោល​បើ​នៅ​បន្ត​ឈឺ​ទៀត​ប្រហែល​អាច​នឹង​បោះបង់​ចោល​តែ​ម្ដង។​

ឌីម៉ា ឈ្នះខ្សែក្រវាត់កន្លងទៅ

កូន​ប្រុស​លោក​ ហេង​ ប៊ុនឃីម​ ខាង​លើ​នេះ​ពិត​ជា​អរគុណ​ដោយ​អស់​ពី​ចិត្ត ​ចំពោះ​អ្នក​គាំទ្រ​មួយ​ចំនួន​ដែល​តែងតែ​ស្រឡាញ់​នឹករលឹក​ និង​សួរនាំ​ជា​និច្ច​អំពី​ស្ថានភាព​ជំងឺ​របស់​ខ្លួន​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថែម​ទាំង​ជួយ​លើក​ទឹកចិត្ត​រហូត​ផង​ដែរ។​

រំលឹក​ដែរ​ថា​ កីឡាករ​ ឃីម​ ឌីម៉ា​ ជា​អតីត​កីឡាករ​ជម្រើស​ជាតិ​ប្រដាល់​គុន​ខ្មែរ​នៅ​ឆ្នាំ​ ២០១៧​ និង​ជា​ម្ចាស់​មេដាយ​មាស​១គ្រឿង​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ឆ្នាំ​នោះ​ផង​ដែរ​នៅ​ឯ​ប្រទេស​ម៉ាឡេស៊ី។​ ឌីម៉ា​ មាន​របួស​ជង្គង់​កាល​ពី​ជាង​១ឆ្នាំ​មុន​ហើយ​កំពុង​បន្ត​ព្យាបាល​រហូត​មក​ដល់​ពេល​នេះ​ដែល​ធ្វើ​ឲ្យ​រូប​គេ​មិន​ទាន់​អាច​ឡើង​ប្រកួត​វិញ​បាន​នោះ​ទេ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី