• 2020-06-01 04:58:48
  • ប្រដាល់

PNN​ រក​ឃើញ​បេក្ខភាព​ទាំង​៤នាក់​ឡើង​វគ្គ​ដណ្ដើម​លុយ​១ម៉ឺន​ដុល្លារ ​ខ្សែក្រវាត់​មាស​

  • 2020-06-01 04:58:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សង្វៀន​ប្រដាល់ ​PNN​ បាន​រក​ឃើញ​បេក្ខភាព​ទាំង​៤នាក់​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​មាស​ ដែល​មាន​ប្រាក់​រង្វាន់​រហូត​ដល់​ ១ម៉ឺន​ដុល្លារ​ហើយ​នា​ការ​បញ្ចប់​វគ្គ​ជម្រុះ​ម្សិលមិញ​នេះ។​

រូបភាពផ្ដល់ជូន

បន្ទាប់​ចំណាយ​ពេល​ប្រកួត​ជម្រុះ​ជា​ហូរហែ​រយៈពេល​ប៉ុន្មាន​ខែ​មក​នេះ​ សង្វៀន​ប្រដាល់​ PNN​ បាន​រក​ឃើញ​បេក្ខភាព​ទាំង​៤នាក់​ហើយ​ដែល​ត្រូវ​ឡើង​មក​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នោះ​រួម​មាន​កីឡាករ​ អេលីត​ ចំរើន​ អេ​ ណារ័ត្ន​ ប៊ុន​ សុធា​ និង​ចុង​ក្រោយ​គេ​នេះ​ វ៉ាន់​ វឿន។​

ការ​ចាប់​ឆ្នោត​ប៉ះ​គ្នាវគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់មាសក៏​ធ្វើ​រួចរាល់​ដែរ​ក្រោយ​បញ្ចប់​ការ​ប្រកួត​ម្សិលមិញ​នេះ​ ពោល​កីឡាករ​ល្អ​កែង​ ប៊ុន​ សុធា​ ប៉ះ​ អេលីត​ ចំរើន​ ចំណែក​ អេ​ ណារ័ត្ន​ ប៉ះ​ វ៉ាន់​ វឿន​ ។​

រូបភាពផ្ដល់ជូន

ចំពោះ​កីឡាករ​២រូប​ណា​ដែល​ឈ្នះ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​នឹង​ត្រូវ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ខ្សែក្រវាត់​មាស​ជា​បន្ត ហើយ​អ្នក​ដែល​ឈ្នះ​ទទួល​បាន​ខ្សែក្រវាត់​១គ្រឿង​ និង​ប្រាក់​រង្វាន់​១ម៉ឺន​ដុល្លារ។​ រំលឹក​ដែរ​ថា​ម្ចាស់​ខ្សែក្រវាត់​មាសទី១​ របស់​សង្វៀន​ PNN​ រដូវកាល​មុន​បាន​លើ​កីឡាករ​ ឡៅ​ ចិត្រា៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់