• 2020-05-27 03:13:44
  • ប្រដាល់

មាន​ការ​ស្នើ​ឲ្យ​​ម្ចាស់​ខ្សែ​ក្រវាត់​ពិភពលោក​បច្ចុប្បន្ន Tyson Fury ជួប Mike Tyson

  • 2020-05-27 03:13:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tyson Fury បាន​ទម្លាយ​ឲ្យ​ដឹង​គេ​ថា គេ​ត្រូវ​បាន​ស្នើ​ផ្ដល់​ឱកាស​ជួប​ប្រកួត​ជាមួយ Mike Tyson ដែល​ជា​អតីត​អ្នក​ប្រដាល់​ជើង​ចាស់​​ចង់​ត្រឡប់​មក​កាន់​សង្វៀន​វិញ។

Mike Tyson ដែល​ចូល​និវត្តន៍​​កាល​ពី​ឆ្នាំ​២០០៥ បាន​ចាប់​ផ្ដើម​ហ្វឹកហាត់​ឡើង​វិញ​​អំឡុង​ពេល​រក្សា​ខ្លួន​នៅ​ផ្ទះ​​ពី​វីរុស​កូរ៉ូណា ហើយ​ត្រូវ​បាន​ទាក់ទង​ជាមួយ​គូ​ប្រកួត​ជា​ច្រើន​ដើម្បី​ឲ្យ​លោក​​ត្រឡប់​មក​កាន់​ការ​ប្រកួត​វិញ។

ក្នុង​នោះ​ដែល Mike ត្រូវ​បាន​គេ​រាយការណ៍​​ពិភាក្សា​ចង់​ប៉ះ​ដៃ​គូ​ចាស់ Evander Holyfield។ ប៉ុន្តែ​ Fury​ វ័យ​៣១​ឆ្នាំ​ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក​បច្ចុប្បន្ន​បាន​​ប្រាប់​ឲ្យ​ដឹង​ថា គេ​ក៏​ត្រូវ​បាន​​ស្នើ​ឱកាស​ដើម្បី​ប្រកួត​ជាមួយ Mike ផង​ដែរ។

Tyson Fury

កីឡាករ​សញ្ជាតិ​អង់គ្លេស Fury ឲ្យ​ដឹង​ថា គេ​​បាន​ទទួល​ទូរសព្ទ​​ស្នើ​ឲ្យ​វាយ​ជាមួយ Mike Tyson ក្នុង​ការ​ប្រកួត​បែប​​មិត្តភាព។ គេ​យល់​ព្រម​សម្រាប់​សំណើ​នេះ តែ​គិត​ថា​វា​ក៏​ប្រហែល​មិន​អាច​ទៅ​រួច​ដែរ ព្រោះ Mike ចាស់​ទៅ​ហើយ។ ចំពោះ​ដៃ​គូ​ដែល​សម​បំផុត​នោះ​គឺ Holyfield ដែល​ធ្លាប់​ប្រកួត​ជាមួយ Mike ២ដង ហើយ​ក្នុង​ចិត្ត​ពួក​គេ​​ក៏​ចង់​សងសឹក​គ្នា​ដែរ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់