• 2020-05-27 03:10:46
  • ប្រដាល់

សោកស្ដាយ Rey Mysterio ​ប្រកាស​ចូល​និវត្តន៍​ពី​វិស័យ​កីឡា​កាស​ហើយ​

  • 2020-05-27 03:10:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Rey Mysterio ​អ្នក​លេង​កីឡាកាស​ល្បី​ឈ្មោះ ​បាន​ប្រកាស​ចូល​និវត្តន៍​ហើយ ​ដោយ​ការ​ប្រកួត​ចុង​ក្រោយ​របស់​លោក​គឺ​នៅ​យប់​ថ្ងៃ​ចន្ទ សប្ដាហ៍​ក្រោយ​នេះ​។

​កីឡាករ​វ័យ​៤៥​ឆ្នាំ​ខាង​លើ​នេះ ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា Legend ​ក្នុង​វិស័យ​កីឡា​កាស​។ យ៉ាង​ណា​មិញ​ស្ថាប័នWWE ​បាន​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​ថា​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​នេះ គឺ​ជា​ថ្ងៃ​ចុង​ក្រោយ​របស់ Rey Mysterio ​ដែល​លេង​កីឡា​កាស​ហើយ ​រូបគេ​បាន​ចូល​និវត្តន៍​ពី​វិស័យ​នេះ​ក្នុង​វ័យ​៤៥​ឆ្នាំ។ ​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​នោះ ​ក៏​មាន​រៀប​ចំ​ពិធី​ចូល​និវត្តន៍​មួយ​ជូន​ដល់​គេ​ផង​ដែរ។

​Rey Mysterio ​ចូល​ប្រឡូក​ក្នុង​វិស័យ​កីឡា​សម្ដែង​ខាង​លើ​នេះ​នៅ​ឆ្នាំ​១៩៨៩ ​ពោល​គឺ​តាំង​ពី​រូបគេ​នៅ​វ័យ​១៤​ឆ្នាំ​ម្ល៉េះ។ ​ឈ្មោះ​ដើម​របស់​គេ​គឺ Óscar Gutiérrez ​ជន​ជាតិ​អាមេរិក។ ​ភាព​ល្បី​ល្បាញ​របស់ Oscar ​កាន់​តែ​មាន​ខ្លាំង​ឡើង ​បន្ទាប់​ពី​លោក​បាន​ចុះ​កុងត្រា​ប្រកួត​ឱ្យ​ស្ថាប័ន WWE ៕

ប្រភព៖ The Sun អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់