• 2020-05-27 02:52:57
  • ប្រដាល់

សោម​ វិឆ័យ​ បាត់បង់​ពាន​រង្វាន់​លើក​នេះ​គឺ​មិន​បាក់ទឹកចិត្ត​នោះ​ទេ​

  • 2020-05-27 02:52:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ល្អ​ទាត់​មក​ពី​ ក្លឹប​វិបុលដារិទ្ធ​ពោធិ៍សែនជ័យ​ គឺ​ សោម​ វិឆ័យ​ ថា​ខ្លួន​មិន​បាន​បាក់ទឹកចិត្ត​អ្វី​ទេ​បើ​ទោះ​ជា​ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ​លើក​នេះ​បាត់បង់​ពានរង្វាន់​ និង​ថវិកា​ ៤០០០​ដុល្លារ​ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុនក៏ដោយ។​

វិឆ័យ ពេល​ចាញ់វគ្គ​ផ្ដាច់ព្រ័ត្រ

សោម​ វិឆ័យ​ បាន​ឲ្យ​ដឹង​ថា​ ខ្លួន​ពិត​ជា​មាន​ការ​សោកស្ដាយ​មែនទែន​ដែល​របូត​ឱកាស​ឈ្នះ​ពាន​រង្វាន់​ TV5​ ទម្ងន់​ ៦៣,៥​គីឡូក្រាម​ជា​មួយ​រៀមច្បង​ រិន​ សារ័ត្ន​ លើក​នេះ។​ ការ​ចាញ់​លើក​នេះ​អាច​ថា​ជា​រឿង​សយ​មួយ​សម្រាប់​ វិឆ័យ​ ព្រោះ​ថា​ដល់​ថ្ងៃ​ប្រកួត​ទៅ​ហើយ​បែរ​ជា​មាន​ជំងឺ​រាគ​រហូត​ជិត​ដល់​ម៉ោង​វ៉ៃ​ជា​ហេតុ​ធ្វើ​ឲ្យ​ខ្លួន​អស់​កម្លាំង​តែ​ម្ដង។​

អ្នកលេខ១-៤

កូន​សិស្ស​លោក​ ឡុង​ វិបុល​ ខាង​លើ​នេះ​បន្ត​ប្រាប់​ទៀត​ថា​ មិន​ងាយ​មាន​ឱកាស​បាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ ឬ​លេង​ពាន​រង្វាន់​ កម្មវិធី​ខ្សែក្រវាត់​នោះ​ឡើយ​ ប៉ុន្តែ​ការ​ចាញ់​លើក​នេះ​មិន​បាន​ធ្វើ​ឲ្យ​ខ្លួន​បាក់ទឹកចិត្ត​បោះបង់​ការ​ហ្វឹកហាត់​នោះ​ទេ​ ពោល​នឹង​ខំប្រឹង​ប្រែង​បន្ថែម​ទៀត​ដើម្បី​មាន​ឱកាស​លើក​ក្រោយ​ទៀត។​

វិឆ័យ ថតរូបជុំ​គ្នាជា​មួយគ្រូ

រំលឹក​ដែរ​ថា​ សោម​ វិឆ័យ​ ចាញ់​ពិន្ទុ​កីឡាករ​ រិន​ សារ័ត្ន​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ TV5 ​ទម្ងន់​ ៦៣,៥​គីឡូក្រាម​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី២៣​ ខែ​ឧសភា​ ឆ្នាំ​២០២០។​ វិឆ័យ​ ទទួល​បាន​លេខ២​ បាន​ពាន​១ ​និង​ថវិកា​ ២០០០​ដុល្លារ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី