• 2020-05-26 10:01:02
  • ប្រដាល់

រឿង​ សោភ័ណ្ឌ​ ធឿន​ ធារ៉ា​ លេង​គ្នា​ហើយ​ព្រឹក​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ​នៅ​ CNC​

  • 2020-05-26 10:01:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ល្អ​កណ្ដាប់ដៃ​ រឿង​ សោភ័ណ្ឌ​ មាន​ឱកាស​សងសឹក​សិស្ស​ប្អូន​ ធឿន​ ធារ៉ា​ ហើយ​នា​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី៣០​ ខែ​ឧសភា​ ឆ្នាំ​២០២០​ នេះ​លើ​សង្វៀន​ CNC​ ខណៈ​ការ​ចាញ់​ឈ្នះ​លើក​ទី១​នោះ​ប្រកួត​មិន​អស់​ពី​សមត្ថភាព។​ (រូបភាពក្របខាង​ក្រៅរបស់ផេក Sport Zone)

ធឿន ធារ៉ា ប្រកួត​កាលឆ្នាំ​ ២០១៧

អ្នក​ប្រដាល់​រហស្សនាម​ ដៃភ្លើង​ ជើង​រន្ទះ​ រឿង​ សោភ័ណ្ឌ​ ធ្លាប់​បាន​លើក​ឡើង​កន្លង​មក​ថា​ការ​ចាញ់​ ធឿន​ ធារ៉ា​ អំឡុង​ចុង​ឆ្នាំ​ ២០១៧​ នៅ​ឯ​ទឹកដី​ 7NG​ នោះ​គឺ​ប្រកួត​មិន​ទាន់​អស់​ពី​សមត្ថភាព​នោះ​ទេ​ ដោយ​សារ​តែ​ជាប់​លេង​ខ្សែក្រវាត់​វគ្គ​សំខាន់​ និង​ប្រាក់​រង្វាន់​ច្រើន​ផង។​ បន្ទាប់​ពី​ចាញ់​ពិន្ទុ​ ធឿន​ ធារ៉ា​ នោះ​រួច​ សោភ័ណ្ឌ​ បន្ត​ប្រកួត​ឈ្នះ​ខ្សែក្រវាត់​គោ​ជល់​១គ្រឿង​ទៀត​នៅ​ CNC អំឡុង​ពេល​នោះ។​

ធឿន ធារ៉ា ឈ្នះមេដាយមាសកាលឆ្នាំ​២០១៧

យ៉ាងណា​មិញ​ ធឿន​ ធារ៉ា​ នៅ​ពេល​នោះ​ទើប​លេច​មុខ​ល្បី​ក្នុង​វិស័យ​ប្រដាល់​ ដូច្នេះ​ហើយ​រូប​គេ​មាន​មហិច្ឆតា​ខ្ពស់​ចង់​មាន​កេរ្តិ៍ឈ្មោះ​ក្នុង​ស្រុក​ខ្មែរ​ផង​ដែរ។​ ធារ៉ា​ នៅ​ពេល​នោះ​ក៏​ឈ្នះ​មេដាយ​មាស​ ១គ្រឿង​ ក្នុង​កម្មវិធី​ជ្រើសរើស​ជើងឯក​គុន​ខ្មែរ​ឆ្នាំ​ ២០១៧​ នៅ​ 7NG​ បន្ទាប់​ពី​ឈ្នះ​ អ៊ុំ​ ចំរើន​ វគ្គ​ផ្ដាច់ព្រ័ត្រ។​

កុំ​ភ្លេច​រង់ចាំ​ទស្សនា​ទាំង​អស់​គ្នា​ការ​សងសឹក​រវាង​ រឿង​ សោភ័ណ្ឌ​ និង​ ធឿន​ ធារ៉ា​ នា​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី៣០​ ឧសភា​ ២០២០​ បាន​ ឬ​មិន​បាន៕​

រូបភាពរបស់ផេក Sport Zone

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់