- 2020-05-26 03:14:29
- ប្រដាល់
ពេជ្រ សុផាន់ ពេលអស់ជំងឺ COVID មានគម្រោងច្រើននាំ ពេជ្រ ប៊ុនសិទ្ធ វ៉ៃនៅក្រៅប្រទេស
- 2020-05-26 03:14:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេជ្រ សុផាន់ ពេលអស់ជំងឺ COVID មានគម្រោងច្រើននាំ ពេជ្រ ប៊ុនសិទ្ធ វ៉ៃនៅក្រៅប្រទេស
ចន្លោះមិនឃើញ
លោក ពេជ្រ សុផាន់ គ្រូប្រដាល់នៅក្លឹបចលនាយុវជនកម្ពុជា១៥៧ ថានៅពេលបាត់អស់ជំងឺ COVID នេះគឺមានគម្រោងច្រើនសម្រាប់ ពេជ្រ ប៊ុនសិទ្ធ ដូចជាការចេញទៅប្រឡូកនៅសង្វៀនខ្លះៗនៅឯក្រៅប្រទេស។
ពេជ្រ សុផាន់ គ្រូប្រដាល់នៅក្លឹប ចលនាយុវជនកម្ពុជា១៥៧ បានឲ្យដឹងថា ភាពរីកចម្រើនរបស់ ប៊ុនសិទ្ធ កន្លងទៅនេះគឺជាការខំប្រឹងរបស់ផ្ទាល់របស់គេ ជាពិសេសនៅពេលដែលប្រកួតបានថវិកាច្រើនផងនោះជាហេតុជំរុញឲ្យរូបគេរឹតតែខំប្រឹងទ្វេដង។
ដោយឃើញពីភាពខំប្រឹងប្រែងរបស់សិស្សបែបនេះ លោក ពេជ្រ សុផាន់ បានបញ្ជាក់ថាលោកមានគម្រោងច្រើនក្នុងការនាំកីឡាកររូបនេះទៅប្រឡូកយកបទពិសោធលើសង្វៀនក្រៅប្រទេសផ្សេងៗបន្ថែមទៀត។ យ៉ាងណាពេលនេះជំងឺ COVID ក៏មិនទាន់បាត់ផង ស្របពេល ប៊ុនសិទ្ធ ក៏មិនទាន់ល្អណាស់ណាដែរ ពោលគឺជាឱកាសត្រូវពង្រឹងចំណុចខ្វះខាតមួយចំនួនទៀតដែរដើម្បីអាចឈានរកសង្វៀនធំៗនៅពេលខាងមុខ។
គ្រូប្រដាល់ខាងលើនេះ នឹងព្យាយាមចាប់គូឲ្យ ពេជ្រ ប៊ុនសិទ្ធ ប៉ះកីឡាករល្អៗ ឬជួរមុខរបស់គុនខ្មែរបច្ចុប្បន្ននេះដើម្បីដកស្រង់បទពិសោធក៏ដូចជាសាងកេរ្តិ៍ឈ្មោះនៅក្នុងស្រុកថែមទៀត។ ព្រោះកន្លងទៅអាចថាកូនសិស្សរបស់លោកល្អនៅពេលប៉ះអ្នកល្មមៗ ហើយសមត្ថភាពខ្វះខាតយ៉ាងណាពេលប៉ះអ្នកខ្លាំងៗនោះ។ រំលឹកដែរថា ពេជ្រ ប៊ុនសិទ្ធ ជាកីឡាករស្រករក្រោយទើបនិងឡើងកូដខ្លាំងនាពេលថ្មីៗនេះ។ ប៊ុនសិទ្ធ ជាកូនសិស្សលោក ពេជ្រ សុផាន់ នៃក្លឹបប្រដាល់ ចលនាយុវជនកម្ពុជា១៥៧៕