• 2020-05-25 09:36:43
  • ប្រដាល់

សាមអេ ធ្លាប់ទាត់​បាន ៥០ជើង ត្រឹម ២២វិនាទី

  • 2020-05-25 09:36:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាមអេ (Sam-A) គឺ​ជា​កំពូល​អ្នកប្រដាល់​ថៃ​ ដ៏ជោគជ័យបំផុត​មួយរូប។ ទោះ​មាន​វ័យ ៣៦ឆ្នាំ​ ប៉ុន្តែ​អ្នកប្រដាល់​​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បុរីរម្យ​រូបនេះ កំពុង​កាន់កាប់​ខ្សែក្រវាត់​ដល់​ទៅ ២ នៅ​ស្ថាប័ន​លំដាប់​ពិភពលោក ONE Championship ពោល​គឺទាំង​ខ្សែក្រវាត់ Muay Thai និង Kickboxing លើ​ប្រភេទ​ទម្ងន់ strawweight (៥៦,៧គីឡូក្រាម)។

Sam-A ខ្លាំង​គ្រប់​ក្បាច់​ទាំងអស់ ជាពិសេស​គឺ​ការ​កម្លាំងជើង​ទាត់​ដ៏ខ្លាំង និង​រហ័ស។ ជាក់ស្ដែងអ្នកប្រដាល់​ចេះនិយាយខ្មែរប៉ៃឡាំ​រូបនេះ ធ្លាប់ទាត់​បាន​ដល់​ទៅ ៥០ជើង ត្រឹម​រយៈពេល​ត្រឹម ២២វិនាទី។ សូមទស្សនាវីដេអូ​នោះ ដូចខាងក្រោម៖

ចំណែក​វីដេអូខាងក្រោមនេះ គឺបង្ហាញ​ពី​ការ​ទាត់ ៣០ជើង ក្នុង​រយៈពេល ១៥វិនាទី របស់ Sam-A៖

ជាមួយគ្នានេះដែរ ONE Championship ក៏ទើប​បង្ហោះវីដេអូ​ Sam-A ទាត់​ផងដែរ នារសៀលថ្ងៃទី២៥ ខែឧសភានេះ។ សូមទស្សនា​ខាងក្រោម៖

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់