- 2020-05-21 10:47:16
- ប្រដាល់
រិន សារ័ត្ន៖ ពាក់កណ្ដាលជីវិតហើយបានត្រឹមលេខ២ បើបានលេខ១លើកនេះការខំប្រឹងមិនស្ដាយ
- 2020-05-21 10:47:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រិន សារ័ត្ន៖ ពាក់កណ្ដាលជីវិតហើយបានត្រឹមលេខ២ បើបានលេខ១លើកនេះការខំប្រឹងមិនស្ដាយ
ចន្លោះមិនឃើញ
អ្នកប្រដាល់ដើមកំណើតមកពីព្រៃវែង រិន សារ័ត្ន ថាចូលប្រឡូកក្នុងវិស័យកីឡានេះចង់ពាក់កណ្ដាលជីវិតហើយ ប៉ុន្តែមានវាសនាត្រឹមលេខ២រហូតមក ផ្ដាច់ព្រ័ត្រថ្ងៃសៅរ៍នេះបើឈ្នះពានមែនពិតជាសប្បាយចិត្តខ្លាំងបំផុត។
រិន សារ័ត្ន បានឲ្យដឹងថា ទាំងវ៉ៃក្នុងទ្រុង ទាំងប្រដាល់គុនខ្មែរគឺសរុបបានត្រឹមលេខ២ ឥលូវនេះចូលដល់ពាក់កណ្ដាលជីវិតហើយ។ ការចង់ឈ្នះពានលេខ១ លើសង្វៀន TV5 លើកនេះគឺពិតជាចង់ខ្លាំងមែនទែន ព្រោះចង់មានពានរង្វាន់ ឬខ្សែក្រវាត់មួយសម្រាប់អាជីពខ្លួន។
បើនិយាយពីការខំប្រឹងប្រែងវិញ ខ្លួនពិតជាខំប្រឹងខ្លាំងណាស់ និងចង់ជោគជ័យបំផុតក្នុងអាជីពប្រដាល់ ប៉ុន្តែបើវាបានដូចបំណង ឬមិនអាចឈ្នះពាន ខ្សែក្រវាត់បានដូចចិត្តក៏មិនដឹងធ្វើម៉េចបើការតស៊ូខំប្រឹងអស់សមត្ថភាពទៅហើយ។
រំលឹកដែរថា កីឡាករ រិន សារ័ត្ន ជាកីឡាករគុនខ្មែរមួយរូបដែលចូលប្រឡូកក្នុងវិស័យប្រដាល់នេះយូរហើយ មិនថាការប្រកួតក្នុងទ្រុងនៅស្រុកខ្មែរ ឬនៅក្រៅប្រទេសនោះទេ។ យ៉ាងណាមិញអ្នកប្រដាល់រូបនេះនៅតែរក្សារាងកាយសមជាកីឡាករប្រដាល់មួយរូបដដែលបើទោះជាប្រឡូកយូរយ៉ាងណាក៏ដោយ។ សារ័ត្ន ក៏ធ្លាប់ឈ្នះការប្រកួតនៅប្រទេសចិនផងដែរក្នុងកម្មវិធីមិត្តភាពលើសង្វៀន One Championship និងទទួលបានមេដាយកិត្តិយស១ ។ សារ័ត្ន នឹងត្រូវប្រកួតផ្ដាច់ព្រ័ត្រជាមួយ សោម វិឆ័យ យកលេខ១-២ ពានរង្វាន់ TV5 ដែលមានទឹកប្រាក់រហូតដល់ ៤០០០ដុល្លារ ថ្ងៃសៅរ៍សប្ដាហ៍នេះ ៕