- 2020-05-21 03:51:50
- ប្រដាល់
កាន់ ម៉េងហុង៖ ខ្ញុំឡើងវ៉ៃគឺគិតពីមុខមាត់ក្លឹប មុខមាត់គ្រូ មិនវ៉ៃលំៗយកតែលុយទេ
- 2020-05-21 03:51:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់ ម៉េងហុង៖ ខ្ញុំឡើងវ៉ៃគឺគិតពីមុខមាត់ក្លឹប មុខមាត់គ្រូ មិនវ៉ៃលំៗយកតែលុយទេ
ចន្លោះមិនឃើញ
អ្នកប្រដាល់ល្បីឈ្មោះមកពីក្លឹបនាគរាជចតុមុខ កាន់ ម៉េងហុង ថាខ្លួនតែងតែខំប្រឹងប្រែងជានិច្ចចំពោះការហ្វឹកហាត់ ជាពិសេសការប្រកួតតែម្ដងឡើងទៅមិនអាចវ៉ៃលំៗយកតែលុយទេ ព្រោះខ្លាចខូចឈ្មោះក្លឹប និងគ្រូហើយក៏ចង់ជោគជ័យក្នុងវិស័យនេះដែរ។
កាន់ ម៉េងហុង បានឲ្យដឹងថា ខ្លួនចង់ល្បីឈ្មោះដូចកីឡាករដទៃទៀតក្នុងវិស័យគុនខ្មែរនេះ និងតែងតែប្រាប់ខ្លួនឯងដាស់តឿនខ្លួនឯងជានិច្ចឲ្យខំប្រឹងប្រែងហ្វឹកហាត់គ្រប់ពេលមិនថាគ្មានការប្រកួតក៏ដោយ។
អ្នកប្រដាល់មកពីខេត្តកណ្ដាលខាងលើនេះប្រាប់ទៀតថា បើនិយាយពីការឡើងប្រកួតលំៗលើសង្វៀននោះគឺគ្មានទេ ហើយតែងតែប្រាប់សិស្សប្អូន សិស្សច្បងក្នុងក្លឹបឲ្យខំប្រឹងប្រែងជានិច្ចវ៉ៃឲ្យអស់ពីសមត្ថភាព។ មួយវិញទៀតមិនចង់ឲ្យគ្រូមិនសប្បាយចិត្តខំប្រឹងចិញ្ចឹមខ្លួនហើយ ប៉ុន្តែបែរជាមិនខំហាត់ មិនចេះបង្កើនសមត្ថភាពក៏ដូចជាកេរ្តិ៍ឈ្មោះ។ ដូច្នេះហើយ ម៉េងហុង បើទោះជាគ្មានការប្រកួតក៏រូបគេព្យាយាមរត់ហ្វឹកហាត់បន្ថែមទៀតដែរ ដើម្បីបំពេញក្ដីបំណងល្បីឈ្មោះក្នុងគុនខ្មែរ និងឲ្យពិភពលោកស្គាល់គុនខ្មែរពិតប្រាកដជាម្ចាស់ក្បាច់គុន។
រំលឹកដែរថា កីឡាករវ័យក្មេង កាន់ ម៉េងហុង ជាសិស្សគុនមកពីក្លឹបប្រដាល់នាគរាជចតុមុខ បច្ចុប្បន្នប្រកួតបាន៤១ដង ឈ្នះ៣១ ចាញ់៥ ស្មើ៥ ផ្ដួលដៃគូឲ្យ១២ដង។ ប្រកួតចុងក្រោយទាត់កីឡាករ ហង្ស សុវណ្ណចាន់សុធី ឲ្យសន្លប់ក្នុងទឹកទី២ លើសង្វៀន TV5 ៕