• 2020-05-20 10:35:10
  • ប្រដាល់

អ្នក​ក្បាច់​ប៉ះ​អ្នក​ក្បាច់​ ពេជ្រ​ ប៊ុនសិទ្ធ​ ប៉ះ ​ឬទ្ធិ​ សាស្រ្តាវុធ​ ម៉ោង១២ ថ្ងៃ​អាទិត្យ​នៅ​បាយ័ន​

  • 2020-05-20 10:35:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​វ័យ​ក្មេង​២រូប​កំពុង​ល្បី​តាម​សង្វៀន​នានា​ និង​ជា​កីឡាករ​មាន​ផ្លែ​ល្អ​ ពេជ្រ​ ប៊ុនសិទ្ធ​ ប៉ះ​ ឬទ្ធិ​ សាស្រ្តាវុធ​ ហើយ​នា​ម៉ោង​១២​ ថ្ងៃ​អាទិត្យ​ ទី២៤​ ខែ​ឧសភា​ ឆ្នាំ​ ២០២០​ នៅ​លើ​សង្វៀន​បាយ័ន។​

ពេជ្រ ប៊ុនសិទ្ធ ឈ្នះកន្លងទៅ (រូបភាពផ្ដល់ជូន)
ពេជ្រ ប៊ុនសិទ្ធ ឈ្នះកន្លងទៅ (រូបភាពលើផេក Town Sport)

កូន​សិស្ស​លោក​ ពេជ្រ​ សុផាន​ គឺ​ ពេជ្រ​ ប៊ុនសិទ្ធ​ ម្នាក់​នេះ​កំពុង​សាង​កេរ្តិ៍ឈ្មោះ​ល្បី​មែនទែន​មួយ​រយៈពេល​នេះ​ ជា​ពិសេស​ការ​ផ្ដួល​ដៃគូ​ ឬ​ការ​ប្រកួត​ដោយ​អស់​ពី​សមត្ថភាព​តែ​ម្ដង។​ ប៊ុនសិទ្ធ​ មាន​ទម្រង់​វ៉ៃ​ល្អ​ ការ​ចេញ​កណ្ដាប់​ដៃ​គឺ​រហ័ស​ និង​មាន​ទម្ងន់​ មួយ​វិញ​ទៀតនោះស្នៀត​កែង​រួស​របស់​គេ​ក៏​មិន​ធម្មតា​ដែរ។​ ការ​ចេញ​ស្នៀត​មួយ​ៗ​របស់​កីឡាករ​រូប​នេះ​ច្បាស់ៗ​និង​ធ្ងន់​ បើ​ទាត់​គឺ​ទាត់​ឲ្យ​ខូច​ បើ​ម៉ាត់​គឺ​ម៉ាត់​ឲ្យ​សន្លប់​ មិន​ចេះ​តែ​ចេញ​រញ៉េរញ៉ៃ​ឡើយ។​

ឬទ្ធិ​ សាស្រ្តាវុធ​ ឈ្នះ​ដៃគូកន្លងទៅ

ចំណែក​ជើង​ខ្លាំង​មក​ពី​សៀមរាប​ ឬទ្ធិ​ សាស្រ្តាវុធ​ ក៏​ជា​កីឡាករ​ល្អ​ និង​ប្រើ​ប្រាជ្ញា​ម្នាក់​ដែរ​ការ​វ៉ៃ​ចេញ​ក៏​រហ័ស​ហើយ​ច្បាស់​ ពោល​ទាត់​ជើង​ក្រោម​ ឬ​ម៉ាត់​គឺ​ចំ​គោលដៅ​ល្អ។​ ចំណុច​ពិសេស​របស់​ សាស្រ្តាវុធ​ មួយ​ទៀត​នោះ​គឺ​ភ្នែក​រហ័ស​ដូច្នេះ​ការ​គេច​របស់គេក៏​លឿនហើយ​បាន​ល្អតាម​​និង​ដែរ។​ យ៉ាង​ណា​អ្នក​ទាំង​ពីរ​ខាង​លើ​នេះ​សុទ្ធ​តែ​ជើង​ថ្មី​ដូច​គ្នា​កម្រិត​វិជ្ជា​គុន​ប្រហាក់ប្រហែល​គ្នា​ ដូច្នេះ​ការ​ប្រកួត​នេះ​ច្បាស់​ជា​ល្អ​មើល​ និង​ជក់ចិត្ត។​ កុំ​ភ្លេច​ទស្សនា​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​អាទិត្យ​ចាប់​ពី​ម៉ោង​១២​ថ្ងៃ​ត្រង់​តទៅ​ លើ​ប៉ុស្តិ៍​ទូរទស្សន៍​បាយ័ន៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់