• 2020-05-20 06:55:13
  • ប្រដាល់

អីយ៉ាស់! Mike Tyson ​អាច​មក​ប្រកួត​នៅ​ប្រទេស​ក្បែរ​ខាង​កម្ពុជា​

  • 2020-05-20 06:55:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Dean Bourke ​ដែល​ជា Promoter ​ប្រដាល់​ម្នាក់​នៅ​ថៃ ​បាន​អះអាង​ថា​លោក​កំពុង​តែ​ទាក់ទង​នាំ Mike Tyson ​មក​ប្រកួត​សប្បុរសធម៌​មួយ​នៅ​ប្រទេស​ថៃ​ក្នុង​ពេល​ខាង​មុខ​នេះ​។

​Mike Tyson ​កំពុង​សម្រុក​ហាត់​ខ្លាំង​មែនទែន​មួយ​រយៈ​ចុង​ក្រោយ​នេះ ​បន្ទាប់​ពី​មាន​ដំណឹង​មក​ថា​រូបគេ​នឹង​ឡើង​សង្វៀន​ប្រដាល់​ម្ដង​ទៀត ដើម្បី​ស្វែង​រក​ប្រាក់​ក្នុង​កម្មវិធី​សប្បុរសធម៌។ តែ​យ៉ាង​ណា​មិញ ​គូ​ប្រកួត​និង​កន្លែង​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ ដោយសារ​តែ​មេរោគ Covid-19 ​មិន​ទាន់​រលត់​បាត់​ពី​ផែនដី​នេះ ដែល​ធ្វើ​ឱ្យ​ការ​ប្រមូល​ផ្ដុំ​គ្នា​ច្រើន​មិន​ទាន់​អាច​កើត​មាន​នៅ​ឡើយ។​

​តែ​បើ​តាម​ការ​ចុះ​ផ្សាយ Bangkokpost ​វិញ ​គឺ Tyson ​អាច​នឹង​មក​ប្រកួត​នៅ​ប្រទេស​ថៃ។ ​អះអាង​បែប​នេះ គឺ​ក្រោយ​ពី Promoter ​ម្នាក់​នៅ​ថៃ ​ដែល​ជិតស្និទ្ធ​នឹង​ក្រុម​ការងារ​របស់​អ្នក​ប្រដាល់​អាមេរិក​ខាង​លើ​នេះ ​កំពុង​ចរចា​ឱ្យ​កើត​មាន​ការ​ប្រកួត​នោះ​ហើយ។ ​លោក Dean Bourke ​បាន​បន្ថែម​ទៀត​ថា ​លោក​ក៏​បាន​ដាក់​សំណើ​នាំ​យក Mike Tyson ​ដើម្បី​ចូល​រួម​កម្មវិធី​ទូរទស្សន៍​នៅ​ថៃ​ផង​ដែរ ដែល​មាន​ឈ្មោះ​ថា ​Fight For Family ៕

ប្រភព៖ Bangkokpost អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់