• 2020-05-19 08:20:45
  • បាល់ទាត់

ម្យ៉ាង​ដែរ​! គ្មាន​អ្នក​គាំទ្រ​ក្លឹប​ Cologne នៅ​អាល្លឺម៉ង់​​ហាល​​ខោអាវ​ និង​កន្សែង​បង់.ក​​តំណាង​

  • 2020-05-19 08:20:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cologne បាន​បង្កើត​គំនិត​ថ្មី​មួយ​ទៀត​ដោយ​ហាល​ខោអាវ​ និង​កន្សែង​បង់​.ក​តាម​កៅអី​អង្គុយ​ដើម្បី​តំណាង​ឲ្យ​អ្នក​គាំទ្រ​របស់​ពួកគេ​។​

ការ​ធ្វើ​បែប​នេះ​ក្រោយ​ពេល​ក្របខ័ណ្ឌ​កំពូល​អាល្លឺម៉ង់​តម្រូវ​ឲ្យ​ប្រកួត​បិទ​ទ្វារ​គ្មាន​អ្នក​គាំទ្រ​ដូច​សព្វ​ដង​ ក្រោយ​ទ្វីប​អឺរ៉ុប​ទាំង​មូល​កំពុង​រីក​រាល​ដាល​ដោយ​មេរោគ​កូវីដ​-១៩។​ Bundesliga បាន​ចាប់​ផ្ដើម​ការ​ប្រកួត​វិញ​នៅ​សប្ដាហ៍​នេះ​ក្រោយ​ផ្អាក​អស់​រយៈ​ពេល​ជាង​២​ខែ។​

អំឡុង​ប្រកួត​បិទ​ទ្វារ​មាន​ក្លឹប​ជា​ច្រើន​ធ្វើ​រឿង​ប្លែក​ៗ​ដូចជា​​ Monchengladbach ​បាន​ព្រីន​រូប​អ្នក​គាំទ្រ​ប៉ុន​ទំហំ​មនុស្ស​មែនទែន​ដាក់​តាម​កន្លែង​អង្គុយ​ ខណៈ​នៅ​លីគ​កំពូល​កូរ៉េ​ខាង​ត្បូង​ឯណោះ​វិញ បាន​​យក​តុក្កតា​សិច​ឲ្យ​ពាក់​ខោអាវ​ហើយ​ដាក់​តាម​កន្លែង​អង្គុយ​៕

ប្រភព៖ Bundesliga ប្រែសម្រួល៖ សៀនហួរ

មតិយោបល់