- 2020-05-19 03:05:47
- ប្រដាល់
សោម វិឆ័យ ការឈ្នះ ពុយ វណ្ណៈ អាចជាការបើកផ្លូវឈានមួយកម្រិតទៀត
- 2020-05-19 03:05:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សោម វិឆ័យ ការឈ្នះ ពុយ វណ្ណៈ អាចជាការបើកផ្លូវឈានមួយកម្រិតទៀត
ចន្លោះមិនឃើញ
អ្នកលេងគុនខ្មែរ សោម វិឆ័យ ថាការយកឈ្នះ ពុយ វណ្ណៈ កន្លងទៅថ្មីៗនេះអាចជាការបើកផ្លូវមួយកម្រិតទៀតសម្រាប់ខ្លួនឈានដល់ការវ៉ៃគូបរទេសញឹកញាប់ដូចកីឡាករខ្មែរផ្សេងៗផងដែរ។
សោម វិឆ័យ បានឲ្យដឹងថាចូលប្រឡូកក្នុងវិស័យគុនខ្មែរនេះគឺទើបតែប្រកួតជាមួយបរទេសបានតែ៣ប្រកួតនោះទេ ចៃដន្យទៅមានឈ្មោះត្រូវប្រកួត២ដងបន្ថែមទៀតដែរតែត្រូវលុបចោលវិញដោយសារជំងឺ COVID-19។
កីឡាករគុនខ្មែរខាងលើនេះបន្តប្រាប់ទៀតថា ខ្លួនអាចយកឈ្នះ ពុយ វណ្ណៈ បានដូច្នេះអាចថាសមត្ថភាពឈានដល់ការវ៉ៃបរទេសហើយ។ មួយវិញទៀត ពុយ វណ្ណៈ ជាកីឡាករមួយរូបក្នុងកីឡាករគុនខ្មែរមួយចំនួនដែលឧស្សាហ៍បានប្រកួតបរទេស ហេតុនេះហើយ វិឆ័យ សង្ឃឹមថាគ្រប់ស្ថានីយទូរទស្សន៍ទាំងអស់នឹងមើលឃើញពីសមត្ថភាពរបស់ខ្លួន និងផ្ដល់ឱកាសឲ្យបានប្រកួតបរទេសដូចកីឡាករដទៃនៅពេលស្ថានភាព COVID-19 ត្រូវបញ្ចប់មានការប្រកួតអន្តរជាតិមកវិញ។
រំលឹកដែរថា កីឡាករ សោម វិឆ័យ បានយកឈ្នះជើងខ្លាំង ពុយ វណ្ណៈ ដោយពិន្ទុកាលពីថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២០ បានឱកាសឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ TV5 ទម្ងន់ ៦៣,៥គីឡូក្រាម៕