• 2020-05-18 09:31:46
  • ប្រដាល់

ប៊ុន​ សុផុត​ ប្រាក់​រង្វាន់​ឈ្នះ​១២លាន​រៀល​នេះ​នឹង​យក​ជូន​ឪពុក​ធ្វើ​ស្រែ​ចម្ការ​

  • 2020-05-18 09:31:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ពន្លក​ថ្មី​គុន​ខ្មែរ​ ប៊ុន​ សុផុត​ ដែល​ទើប​ឈ្នះ​ពាន​រង្វាន់​ «​កម្ពុជា​អ្នក​ប្រដាល់​គុន​ខ្មែរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ២០២៣»​ ថា​ថវិកា​ដែល​ទទួល​បាន​នេះ​យក​ទៅ​ជូន​ឪពុក​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ស្រែ​ចម្ការ​ និង​សល់​ខ្លះ​ទុក​សម្រាប់​ខ្លួន​ឯង។​

ប៊ុន​ សុផុត​ (ក្រហម)

ប៊ុន​ សុផុត​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​ពិត​ជា​ត្រេកអរ​ខ្លាំង​ដែល​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ «​កម្ពុជា​អ្នក​ប្រដាល់​គុន​ខ្មែរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម ២០២៣»​ ហើយ​ប្ដេជ្ញា​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង​បន្ថែម​ទៀត​ដើម្បី​ជោគជ័យ​លើ​វិស័យ​កីឡា​មួយ​នេះ។​

កូន​សិស្ស​លោក​ អេ​ ភូថង​ រូប​នេះ​យក​ថវិកា​ដែល​ឈ្នះ​១២​លាន​ទៅ​ជួយ​ក្រុម​គ្រួសារ​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ធ្វើ​ស្រែ​ចម្ការ​ ហើយ​មួយ​ចំនួន​សម្រាប់​ខ្លួន​ឯង​ដើម្បី​បន្ត​ការ​ហ្វឹកហាត់​ដ៏​វែងឆ្ងាយ​លើ​វិថី​ប្រដាល់​មួយ​នេះ។​

ប៊ុន​ សុផុត​ (ក្រហម)

រំលឹក​ដែរ​ថា​ កីឡាករ​ ប៊ុន​ សុផុត​ យក​ឈ្នះ​ពិន្ទុ​លើ​កីឡាករ​ ថាន់​ ប៊ុនរ៉ុង​ កាល​ពី​ព្រឹក​ម្សិលមិញ​នេះ​លើ​សង្វៀន​បាយ័ន​ ក្នុង​កម្មវិធី​ «​កម្ពុជា​អ្នក​ប្រដាល់​គុន​ខ្មែរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ២០២៣»​ ទទួល​បាន​ពាន​រង្វាន់​១​ និង​ថវិកា​ ១២​លាន​រៀល​ ចំណែក​លេខ២​ ថាន់​ ប៊ុនរ៉ិង​ បាន​ថវិកា​ ៨​លាន​រៀល ។​ អ្នក​លេខ៣​ បាន​លើ​ អេលីត​ ឡុងឡី​ ថវិកា​ ៤លាន​រៀល​ និង​លេខ៤​ ម៉ិល​ សារុន​ ថវិកា​ ៣លាន​រៀល៕

រូបភាពលើផេក BTV

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់