• 2020-05-18 08:18:46
  • ប្រដាល់

បរាជ័យទាំង ៦ ក្នុងអាជីព​ប្រដាល់រ​បស់ ម៉ៃ ថៃសាន់ (វីដេអូ)

  • 2020-05-18 08:18:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ៃ ថៃសាន់ (Mike Tyson) ជាអតីត​កំពូល​អ្នកប្រដាល់​អាមេរិក​មួយ​រូប ដែល​បាន​ចូល​និវត្ត​កាលពីឆ្នាំ២០០៥។ ថ្មីៗនេះ បុរស​វ័យ៥៣ឆ្នាំរូបនេះ បានបង្ក​ភាព​ភ្ញាក់ផ្អើល​ជា​ថ្មី ដោយបាន​បង្ហោះ​វីដេអូហ្វឹកហាត់​យ៉ាងខ្លាំងក្លា និងព្រលយពាក្យថា "I'm Back"។

ក្នុងអាជីព​ជា​អ្នកប្រដាល់​អាជីពរយៈពេល ២០ឆ្នាំ (១៩៨៥ ដល់ ២០០៥) Tyson ធ្លាប់ប្រកួត ៥៨ដង ឈ្នះ៥០ដង (ឈ្នដោយផ្ដួលគូប្រកួតឲ្យសន្លប់ ៤៤ដង) ចាញ់៦ដង និងមោឃៈ (No Contest) ២ដង។

បរាជ័យដំបូង​បំផុត​ក្នុងអាជីព (ក្រោយឈ្នះ ៣៧ប្រកួត​ជាប់គ្នា) គឺក្រោមដៃ​ Buster Douglas កាលពីឆ្នាំ១៩៩០ (សន្លប់ទឹកទី ១០)។ បរាជ័យលើកទី២ និងទី៣ ក្រោម​ដៃអ្នកប្រដាល់តែម្នាក់ គឺ Evander Holyfield កាលពីឆ្នាំ១៩៩៦ និង ១៩៩៧ (សន្លប់ទឹកទី១១ និងទឹកទី៣)។ បរាជ័យលើកទី៤ គឺក្រោមកណ្ដាប់ដៃ Lennox Lewis (សន្លប់ទឹកទី៨) កាលពីឆ្នាំ២០០២។ បរាជ័យទី៥ គឺសន្លប់ដោយសារ Danny Williams (សន្លប់ទឹកទី៤) ក្នុងឆ្នាំ២០០៤ និងបរាជ័យចុងក្រោយ គឺជាប្រកួតបញ្ចប់អាជីពរបស់ម៉ៃថៃសាន់ កាលពីឆ្នាំ២០០៥ ក្រោមកណ្ដាប់ដៃ Kevin McBride (ចុះចាញ់ក្នុងទឹកទី៦)។

សូមទស្សនា​បរាជ័យទាំង ៦ នោះ ដូចខាងក្រោម៖

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់