• 2020-05-15 10:15:32
  • ប្រដាល់

មឿន​ សុខហ៊ុច​ ផល​ សោភ័ណ្ឌ​ អ្នក​គាំទ្រ​សរសើរ​មិន​ដាច់​ពី​មាត់​ថា​ធ្វើ​បាន​ល្អ​អំឡុង​ COVID

  • 2020-05-15 10:15:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ចាស់​វស្សា​២រូប​ មឿន​ សុចហ៊ុច​ និង​ ផល​ សោភ័ណ្ឌ​ ត្រូវ​បាន​អ្នក​គាំទ្រ​ប្រដាល់​គុន​ខ្មែរ​សរសើរ​មិន​ដាច់​ពី​មាត់​ថា​ធ្វើ​បាន​ល្អនា​ការ​ប្រកួត​មិត្តភាព​ជាតិ​ និង​ជាតិ​កន្លង​ទៅ​នា​អំឡុង​ផ្ទុះ​ជំងឺ​ COVID-19 ប៉ុន្មាន​ខែ​នេះ។​

សុខហ៊ុច ពេលឈ្នះពានលោកម៉ាសេរី

តាម​រយៈ​ជ័យជម្នះ​ផ្ទួន​ៗលើ​មិត្តរួម​ជាតិ​កន្លង​ទៅ​ប៉ុន្មាន​សប្ដាហ៍​ជាប់​គ្នា​ និង​ការ​យក​ឈ្នះ​លើ​ យ៉េន​ ឌីណា​ និង​ ឡៅ​ ចិត្រា​ ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​ មឿន​ សុខហ៊ុច​ មាន​ភាព​ល្បី​រន្ទឺ​ឡើង​វិញ​ពី​អ្នក​គាំទ្រ​មួយ​ចំនួន។​ ទន្ទឹម​និង​នេះ​កូន​សិស្ស​លោក​ ណន​ រិទ្ធ​ រូប​នេះ​កើប​លុយ​ក៏​មិន​ស្ទើរ​ដែរ​តាម​ការ​ឈ្នះ​ពាន​ផង​ ឈ្នះ​កម្មវិធី​ប្រាក់​លាន​ផង។​ ៣ប្រកួត​របស់​ មឿន​ សុខហ៊ុច​ ឈ្នះ​ពិន្ទុ​ ឡៅ​ ចិត្រា​ សូត្រ​ ប៊ុនធី​ យ៉េន​ ឌីណា។​

រូបភាពលើផេក Bayon Televison

ចំណែក​ ផល​ សោភ័ណ្ឌ​ ក៏​មាន​ការ​សរសើរ​មិន​តិច​ដែរ​តាម​បណ្ដា​សង្គម​ហ្វេសបុក​ ដោយ​សារ​ការ​ប្រកួត​របស់​គេ​ភាព​ច្រើន​ផ្ដួល​ដៃគូ​ឲ្យ​បោះបង់​ការ​ប្រកួត​មុន​ចប់​ទឹក​ទី៥​ជា​ច្រើន​លើក។​ សោភ័ណ្ឌ​ តាំង​ចិត្ត​បាន​ល្អ​ និង​មិន​គិត​ពី​ការ​ប្រកួត​មិត្តភាព​ជាតិ​និង​ជាតិ​ ឬ​បរទេស​នោះ​ទេ​ ពោល​ឡើង​សង្វៀន​រូប​គេ​ប្រើ​អស់​ពី​សមត្ថភាព​ក៏​ដូច​ជា​មាន​ឱកាស​ផ្ដាច់​គឺ​ផ្ដាច់​តែ​ម្ដង។​ ជ័យជម្នះ​ដ៏​ល្អ​មួយ​នេះ​គឺ​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​សរសើរ​អស់​ពី​ចិត្ត​មែន​ ប៉ុន្តែ​អ្នក​មួយ​ចំនួន​ក៏​មាន​ការ​មិន​ពេញ​ចិត្ត​ខ្លះ​ដែរ​ ដោយ​គិត​ថា​ សោភ័ណ្ឌ​ មិន​ចេះ​យោគយល់​ខ្មែរ​ដូច​គ្នា។​ ៣ប្រកួត​ចុង​ក្រោយ​របស់​ សោភ័ណ្ឌ​ ឈ្នះ​សន្លប់​លើ​ ឈឿន​ ឆៃដែន​ ឈ្នះ​សន្លប់​លើ​ គង់​ សំបូរ​ និង​ស្មើ​ យ៉េន​ ឌីណា៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី