- 2020-05-13 02:46:44
- ប្រដាល់
ពូកែធ្វើគីឡូមែន ! រិន សារ័ត្ន សម្រកតាំង ៦៨,៥ ដល់ ៦៣,៥គីឡូក្រាម
- 2020-05-13 02:46:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពូកែធ្វើគីឡូមែន ! រិន សារ័ត្ន សម្រកតាំង ៦៨,៥ ដល់ ៦៣,៥គីឡូក្រាម
ចន្លោះមិនឃើញ
អ្នកលេងគុនខ្មែរមកពីព្រៃវែង រិន សារ័ត្ន ថាការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រថ្ងៃសៅរ៍កន្លងទៅនេះ ខ្លួនសម្រក់ទម្ងន់តាំងពី ៦៨,៥គីឡូក្រាម ដល់ ៦៣,៥ ។
កីឡាករ រិន សារ័ត្ន បានឲ្យដឹងថា គ្រាន់តែទទួលដំណឹងត្រូវប្រកួតភ្លាមរូបគេព្យាយាមធ្វើទម្ងន់ជាបណ្ដើរៗ ព្រោះលើសទម្ងន់ច្រើនរហូតដល់ទៅ ៦៨,៥គីឡូក្រាមឯណោះ។ ការសម្រក់ទម្ងន់នេះ សារ័ត្ន ធ្វើបញ្ចប់ត្រឹម ៦៣,៥ មុនថ្ងៃថ្លឹង ឬប្រកួតមួយថ្ងៃ។
កូនសិស្សលោក ហ៊ុន ចន្ទរាជ្យ ខាងលើនេះប្រាប់ទៀតថា ដោយសារតែសម្រក់ច្រើនគីឡូពេក ហើយថ្លឹងព្រឹកវ៉ៃល្ងាចទៀតនោះធ្វើឲ្យខ្លួនមានការលំបាក និងប៉ះពាល់កម្លាំងបន្តិចបន្តួចដែរតែយ៉ាងណានៅតែអាចធ្វើការប្រកួតបាន។
រំលឹកដែរថា កីឡាករ រិន សារ័ត្ន ឥលូវនេះកំពុងលេងពានរង្វាន់ TV5 ទម្ងន់ ៦៣,៥គីឡូក្រាម។ កាលពីថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ ២០២០ សារ័ត្ន យកឈ្នះពិន្ទុកីឡាករ វ៉ែន ហុងជីវ៉ុង និង សោម វិឆ័យ ឈ្នះពិន្ទុ ពុយ វណ្ណៈ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ៕