• 2020-05-08 06:34:34
  • ប្រដាល់

ដល់​វគ្គ​សំខាន់​ រិន​ សារ័ត្ន៖​ ខ្ញុំ​ហាត់​គ្មាន​ថ្ងៃ​សៅរ៍​ គ្មាន​ថ្ងៃអាទិត្យ​អី​ទេ​

  • 2020-05-08 06:34:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ រិន​ សារ័ត្ន​ ថា​រូប​គេ​គ្រាន់តែ​ទទួល​ដំណឹង​ត្រូវ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ TV5 ភ្លាម​គឺ​ចាប់​ផ្ដើម​ពង្រឹង​ហ្វឹកហាត់​ពេញៗ​តែ​ម្ដង​ ពោល​គ្មាន​គិត​ថា​ថ្ងៃ​សៅរ៍​ អាទិត្យ​ ដែលត្រូវ​សម្រាក​ខ្លះ​នោះ​ឡើយ ។​

រិន សារ័ត្ន (ប្រកួត​កន្លងទៅ)

រិន​ សារ័ត្ន​ បាន​ឲ្យ​ដឹង​ថា​ មុន​ការ​ប្រកួត​មក​ដល់វគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​សប្ដាហ៍​នេះ ​នៅ​សង្វៀន​ TV5​ ខ្លួន​បាន​ប្រកួត​មិត្តភាព​ជាតិ​ និង​ជាតិ​បាន​ប៉ុន្មាន​ប្រកួត​ដែរ​ ជា​ការ​ប្រកួត​ជួយ​កម្ដៅ​សាច់ដុំ ។​ សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​ សារ័ត្ន​ បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ បើ​និយាយ​ពី​ការ​ហ្វឹកហាត់​វិញ​គិត​ទៅ​បាន​ពេញ​២សប្ដាហ៍។​

វ៉ែន​ ហុងជីវ៉ុង​ (ខៀវ)

អ្នក​ប្រដាល់​មក​ពី​ខេត្ត​ព្រៃវែង​ខាង​លើ​នេះ​ ដាក់​ក្ដី​សង្ឃឹម​រហូត​ដល់​ ៧០%​ ថា​អាច​នឹង​ធ្វើ​បាន​ល្អ​ ឬ​ឈ្នះ​ដៃគូ​ស្អែក។​ ការ​រំពឹង​ខ្ពស់​បែប​នេះ​ ក៏​ព្រោះ​តែ​ខ្លួន​បាន​ហាត់​ពេញ​ ទាំង​កម្លាំង​ស៊ុហ្វ​ និង​ស្នៀត​ប្រយុទ្ធ​ផ្សេងៗ ។​ និយាយ​ជា​រួម​គឺ​ទុក​ចិត្ត​លើ​ខ្លួន​ឯងនា​ការ​ប្រកួត​៣ទឹក​នេះតែ​ម្ដង​សម្រាប់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ទម្ងន់​ ៦៣,៥​គីឡូក្រាម​ ។​

រិន សារ័ត្ន (ប្រកួត​កន្លងទៅ)

រំលឹក​ដែរ​ថា​ កម្មវិធី​ប្រដាល់​ពាន​រង្វាន់​ TV5​ ទម្ងន់​ ៦៣,៥​គីឡូក្រាម​ ចាប់​ផ្ដើម​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នា​ល្ងាច​ថ្ងៃ​ស្អែក​នេះ​ហើយ។​ រិន​ សារ័ត្ន​ ត្រូវ​ប៉ះ​ វ៉ែន​ ហុងជីវ៉ុង​ និង​ សោម​ វិឆ័យ​ ប៉ះ​ ពុយ​ វណ្ណៈ ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី