• 2020-05-08 03:51:20
  • ប្រដាល់

អ្នក​រហ័ស​ប៉ះ​អ្នក​លឿន​ ខាំ​ ខ្លានាង​ ប៉ះ សុខ​ រិទ្ធ​ អាទិត្យ​នេះ​លើ​សង្វៀន​ឯកភ្នំ​

  • 2020-05-08 03:51:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ការ​ប្រកួត​លើ​សង្វៀន​ឯកភ្នំ​ក្នុង​សប្ដាហ៍​នេះ​គឺ​ជើង​ខ្លាំង​ទម្ងន់​ស្រាល​ ខាំ​ ខ្លានាង​ នឹង​ត្រូវ​តតាំង​ជា​មួយ​អ្នក​ប្រដាល់​ល្បីឈ្មោះ​មក​ពី​ជាយដែន​ សុខ​ រិទ្ធ​ នា​ជំនួប​មិត្តភាព​ជាតិ​ និង​ជាតិ ។​ (រូបភាពក្របខាង​ក្រៅរបស់​ផេកឯកភ្នំ)

សុខ រិទ្ធ កាលប្រកួតនៅថៃ

សុខ​ រិទ្ធ​ និង​ ខាំ​ ខ្លានាង​ អ្នក​តាមដាន​វិស័យ​ប្រដាល់​គុន​ខ្មែរ​ស្គាល់​ច្បាស់​ហើយ​ពី​សមត្ថភាព​ក៏​ដូច​ជា​កេរ្តិ៍ឈ្មោះ​របស់​អ្នក​ទាំង​ពីរ​នាក់​នេះ។​ កូន​សិស្ស​លោក​ បឺត​ សំខាន់​ រូប​នេះ​មាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ​ តាម​រយៈ​ការ​ផ្ដួល​ដៃគូ​ស្ទើរ​គ្រប់​សង្វៀន​ ការ​ប្រកួត​ដោយ​អស់​ៗ​ពី​សមត្ថភាព​ ជា​ពិសេស​មិន​ខ្លាច​ការ​វ៉ៃ​ប្ដូរ​នោះ​ទេ។​

សុខ រិទ្ធ កាលប្រកួតនៅថៃ

ចំណែក​ សុខ​ រិទ្ធ​ វិញ​ជា​អ្នក​ប្រដាល់​រហ័ស​ និង​ជា​កីឡាករ​វ៉ៃ​ក្បាច់​មួយ​រួប​ផង​ដែរ។​ កីឡាករ​ដើម​កំណើត​មក​ពី​បន្ទាយមានជ័យ​ខាង​លើ​នេះ​ ហាក់​ធ្លាក់​កូដ​វិញ​បន្តិច​បន្ទាប់​ពី​រូប​គេ​បាន​ចាញ់​សន្លប់​នៅ​ឯ​ប្រទេស​មីយ៉ាន់ម៉ា​ លើ​សង្វៀន​ WLC ហើយ​តាំង​ពី​នោះ​មក​មិន​ដែល​ឃើញ​ឡើង​ប្រកួត​ឡើយរហូត​ដល់​ពេល​នេះ។​

រូបភាពរបស់ផេកសង្វៀនឯកភ្នំ

ការ​ប្រកួត​នេះ​ពិបាក​ស្មាន​ទុក​មុន​ណាស់​ ព្រោះ​សមត្ថភាព​ប្រហាក់ប្រហែល​គ្នា​ បទ​ពិសោធ​លើ​សង្វៀន​ច្រើន​ដូច​គ្នា​ និង​ភាគ​ច្រើន​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​ក៏​ដូច​គ្នា​ទៅ​ទៀត។​ ដូច្នេះ​ការ​ប៉ះ​គ្នា​នេះ​ច្បាស់​ជា​កក្រើក។​ មួយ​វិញ​ទៀត​ការ​ប្រកួត​រវាង​ សុខ​ រិទ្ធ​ និង​ ខាំ​ ខ្លានាង​ នេះ​ជា​ការ​ចង់​បាន​របស់​អ្នក​គាំទ្រ​មួយ​ចំនួន​យូរ​ណាស់​ហើយ​ ឥលូវ​បាន​សម្រេច​បំណង​របស់​ពួកគេ​ផង​ដែរ​ថ្ងៃ​អាទិត្យ​ ទី១០​ ខែ​ឧសភា​ ឆ្នាំ​ ២០២០។​ ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង​៨​យប់​តទៅ​ នឹង​មាន​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ BTV​ ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់