• 2020-05-07 07:50:31
  • បាល់ទាត់

Man City ផ្ដាំ Beyrn ថា Sane មិនមែន​៣៥​លាន​ផោន​ទេ ១៤០​លាន​ផោន​បាន​លក់

  • 2020-05-07 07:50:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Manchester City គ្មាន​ចេតនា​លក់​ខ្សែ​បម្រើ​ប្រយុទ្ធ Leroy Sane ក្នុង​តម្លៃ​ថោក​នោះ​ទេ។

កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​​មាន​ការ​ទាក់ទង​ចង់​បាន​ពី​ក្លឹប Bayern Munich អស់​រយៈពេល​១២​ខែ​មក​ហើយ។ ថ្មី​ៗ​នេះ​មាន​ព័ត៌មាន​លេច​ឭ​ថា Sane បាន​យល់​កុងត្រា​៥​ឆ្នាំ​ជាមួយ Bayern និង​ដាក់​សំណើ​៣៥​លាន​ផោន​ដើម្បី​ទិញ​ផ្ដាច់។

យ៉ាណាមិញ City នឹង​មិន​ទទួល​យក​​​ក្នុង​តម្លៃ​ទាប​សម្រាប់​កីឡាករ​របស់​ខ្លួន​ឡើយ។ Sane នៅ​សល់​កុងត្រា​រយៈពេល​១​ឆ្នាំ​ទៀត ហើយ​ City ក៏​មាន​ចិត្ត​ចង់​បន្ត​កុងត្រា​ថ្មី​​ឲ្យ​ផង​ដែរ។ ប៉ុន្តែ​ពួក​គេ​ក៏​សប្បាយ​ចិត្ត​​ក្នុង​ការ​អនុញ្ញាត​ឲ្យ Sane​​ ចាកចេញ​​ក្នុង​ឆ្នាំ​ចុងក្រោយ ប្រសិន​បើ​មាន​ក្លឹប​ណា​​ហ៊ាន​ដាក់​សំណើ​តម្លៃ​សមស្រប។

កាល​ពី​រដូវ​កាល​មុន City បាន​ដាក់​តម្លៃ​លក់ Sane ១៤០​លាន​ផោន ហើយ​បច្ចុប្បន្ន​ក៏​នៅ​តែ​ចង់​បាន​តម្លៃ​ប្រហាក់ប្រហែល​នេះ ត្បិត​​កីឡាករ​កំពុង​ជួប​បញ្ហា​របួស​យូរ​ក៏​ដោយ។ រដូវ​កាល​មុន Bayern បាន​តាម​ទិញ Sane ហ៊ាន​ឲ្យ​៨៨​លាន​ផោន តែ Man City បដិសេធ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់