- 2020-05-05 09:16:52
- ប្រដាល់
ឡុង ជិន សងសឹក ទូត ដេវីត បានសម្រេចលើសង្វៀន PNN កាលពីថ្ងៃអាទិត្យ
- 2020-05-05 09:16:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡុង ជិន សងសឹក ទូត ដេវីត បានសម្រេចលើសង្វៀន PNN កាលពីថ្ងៃអាទិត្យ
ចន្លោះមិនឃើញ
ជើងខ្លាំងប្រចាំក្លឹបខ្លារខិន កីឡាករ ឡុង ជិន សងសឹកលើអ្នកប្រដាល់ស្រករក្រោយ ទូត ដេវីត បានសម្រេចវិញហើយលើសង្វៀនប្រដាល់ PNN កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
ឡុង ជិន ធ្លាប់បាត់បង់ឱកាសឡើងទៅវគ្គបន្តដណ្ដើមពានរង្វាន់ TV5 ទម្ងន់ ៦០គីឡូក្រាម កាលពីដើមខែវិច្ឆិកា ឆ្នាំ ២០១៩ ដោយសារ ទូច ដេវីត ដូច្នោះហើយជាការបាត់បង់ប្រជាប្រិយភាពខ្លះៗដែរនាពេលនោះ។
ការសងសឹកជាថ្មីកាលពីថ្ងៃអាទិត្យ ទី២ ខែឧសភា ២០២០ លើសង្វៀន PNN នេះ ឡុង ជិន បានសម្រេចក្ដីបំណងយកឈ្នះវិញលើកូនសិស្សលោក អាត សំរិទ្ធ និងជាការស្ដារមុខមាត់វិញផងដែរក្នុងវិស័យគុនខ្មែរ។ កូនសិស្សលោក Ricky រូបនេះគឺមានជំនឿចិត្តខ្ពស់តែម្ដងការប៉ះគ្នាជាថ្មីនេះ ចូលទឹក១ភ្លាមបើកការវ៉ៃលុកភ្លាមៗដោយមិនចាំស្ទាបស្ទង់អ្វីច្រើនឡើយ ពោលបើអាចផ្ដាច់បាននៅទឹកណាគឺផ្ដាច់ទឹកនោះតែម្ដង។
យ៉ាងណាការប្រកួត៣ទឹកបានបញ្ចប់ទៅដោយ ឡុង ជិន ឈ្នះពិន្ទុមែន ប៉ុន្តែដើមទឹក១ ក៏ចង់យ៉ាប់របស់ ទូច ដេវីត ទៀតដែរដោយភ្លាត់ឲ្យដៃគូទាត់ចូលជើងឆ្វេងច្រើនរហូតឈឺតិចៗទៅហើយ។ ចំណុចល្អរបស់ ឡុង ជិន នោះគឺព្យាយាមបន្តការប្រកួត និងស្រោចស្រង់មកវិញរហូតដល់ ទូច ដេវីត ចង់សន្លប់ម្ដងៗទៅវិញ។ រំលឹកដែរថា ការប្រកួតសងសឹករវាង ឡុង ជិន និង ទូច ដេវីត នេះបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី២ ខែឧសភា ឆ្នាំ ២០២០ លើសង្វៀន PNN៕
វីដេអូប្រកួត៖