• 2020-05-05 03:15:46
  • ប្រដាល់

ដៃគូ​ជូរចត់​ពី​មុន​ កែវ​ រំចង់​ វង្ស​ ណយ​ ចាប់​អាជីព​ Online​ ដូច​គ្នា​រក​ចំណូល​បន្ថែម​

  • 2020-05-05 03:15:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ដៃគូ​ជូរចត់​ជា​មួយ​គ្នា​ពី​អតីតកាល​ កែវ​ រំចង់​ និង​អ្នក​លេង​កែង​ វង្ស​ ណយ​ ឥលូវ​កំពុង​ចាប់​អាជីព​លក់​ម្ហូប​ Online​ ដោយ​ម្នាក់​លក់​បុក​ប្រហុក​ បុក​កាពិ​ និង​ម្នាក់​ទៀត​លក់​ងៀត​ក្របី​បន្ថែម​ពី​លើ​ការ​ឡើង​សង្វៀន។​

កីឡាករ កែវ រំចង់

កែវ​ រំចង់​ ដើម្បី​រក​ចំណូល​បន្ថែម​ពីលើ​ការ​ឡើង​សង្វៀន​ប្រដាល់​បច្ចុប្បន្ន​នេះ​គឺ​ការ​ឆ្លៀត​លក់​ម្ហូប​តាម​ Online​ ដើម្បី​រក​ចំណូល​ជួយ​ផ្គត់ផ្គង់​ក្រុម​គ្រួសារ។​ អ្នក​ប្រដាល់​រូប​នេះ​បាន​លក់​ជា​ច្រើន​ខែ​មក​ហើយ​នៅ​ឯ​ខេត្ត​បាត់ដំបង​ និង​ផ្ញើ​មក​តាម​ខេត្ត​ផ្សេងៗ​ផង​ដែរ។​ រំចង់​ មាន​លក់​បុក​កាពិ​ បុក​ប្រហុក​ និង​បុក​ទំពាំង​ជា​ដើម។​

កីឡាករ វង្ស ណយ

ចំណែក​កីឡាករ​ វង្ស​ ណយ​ វិញ​ក៏​ចាប់​អាជីព​ Online​ បន្ថែម​ទៀត​ដែរ​ក្នុង​ពេល​ថ្មី​ៗ​នេះ ​ដែល​មាន​អ្នក​គាំទ្រ​ប្រដាល់​ចែកចាយ​ច្រើន​តាម​បណ្ដាញ​សង្គម​ហ្វេសបុក។​ អ្នក​លេង​កែង​រូប​នេះ​គឺ​មាន​លក់​ងៀត​ក្របី​ និង​កំពុង​មាន​ការ​គាំទ្រ​ច្រើន​ផង​ ។​ ដូច្នេះ​ប្រសិន​បើក​អ្នក​ចង់​ញុំ​ម្ហូប​ទាំង​នេះ​ ឬ​ចង់​ជួយ​លើក​ស្ទួយ​ជីវភាព​អ្នក​ប្រដាល់​កុំ​ភ្លេច​ជួយ​ទិញ​ពួកគេ​ផង​តាម​ហ្វេសបុក​ (វង្ស​ ណយ​ Online និង​ Keo Rumchong)​ ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់