• 2020-05-04 07:31:07
  • ប្រដាល់

ហ៊ឹម​ សារ៉ាន់​ ខាន​ឡើង​សង្វៀន​យូរ​ហើយ​ ប៉ុន្តែ​ស្នៀត​ទាត់​នៅ​តែ​ល្អ​

  • 2020-05-04 07:31:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ចាស់​វស្សា​ ហ៊ឹម​ សារ៉ាន់​ វិល​ចូល​សង្វៀន​ជា​ថ្មី​កាល​ពី​ថ្ងៃ​សៅរ៍​ និងប្រើ​រន្ទះ​ជើង​របស់​ខ្លួន​យក​ឈ្នះ​សិស្ស​ប្អូន​ អ៊ុំ​ កំសត់​ ដោយ​ពិន្ទុ​ក្នុង​កម្មវិធី​ប្រដាល់​ TV5 ។​

ហ៊ឹម​ សារ៉ាន់(ក្រហម)

ដោយ​វ័យ​កាន់​តែ​ចាស់​ និង​កម្លាំង​មិន​សូវ​បាន​ ខណៈ​ការ​ប្រកួត​ជួប​គ្រោះ​ថ្នាក់រហូត​ប្រហែល​មួយ​ឆ្នាំ​មុននេះ​ ហ៊ឹម​ សារ៉ាន់​ បាន​ផ្អាក​ការ​ឡើង​សង្វៀន​យូរ​ដែរ​ហើយ​ ងាក​ទៅ​ប្រឹងប្រែង​បម្រើ​ការងារ​ជា​ទាហាន​នៅ​ឯ​ស្តាត​ចាស់​ប៉ុណ្ណោះ។​ ប៉ុន្តែ​អំឡុង​ពេល​ជំងឺ​ COVID-19​ គេ​សង្កេត​ឃើញ​អ្នក​ប្រដាល់​ចាស់ៗ​ច្រើន​នាក់​ចូល​ប្រកួត​វិញ​តាម​បណ្ដា​សង្វៀន​នានា​ដែល​កំពុង​ដំណើរ​ការ​ប្រកួត​បិទ​ទ្វា​ប៉ុន្មាន​សប្ដាហ៍​នេះ​ រួម​ទាំង​កីឡាករ​ ហ៊ឹម​ សារ៉ាន់​ ផង​ដែរ។​

ហ៊ឹម​ សារ៉ាន់(ក្រហម)

​ការ​ប្រកួត​លើក​នេះ​ សារ៉ាន់​ ធ្វើ​បាន​ល្អ​មែន​ដោយ​អាច​យក​ឈ្នះ​កីឡាករ​ស្រករ​ក្រោយ​បាន​ ខណៈ​ការ​ប្រកួត​ស្ទើរ​តែ​មិន​ចប់​ទឹក​ទី៥​ ទៅហើយ​ដោយ​សារ​ស្នៀត​ទាត់​ផ្កាប់​ចាន។​ សិស្ស​គុន​សមាគម​កីឡា​ក្រសួង​ការពារ​ជាតិ​រូប​នេះ​ព្យាយាម​ទាត់​ខាង​លើ​បាន​ច្រើន​មែនទែន​ ស្រប​ពេល​ទាត់​នោះ​មាន​ត្រូវ​បាំង​ខ្លះ​ និង​ចូល​ពេញ​ៗ​ខ្លះ។​ ចូល​ដើម​ទឹក​៤​ ហ៊ឹម​ សារ៉ាន់​ ទាត់​១ជើង​ស្ដាំ​ចូល​ អ៊ុំ​ កំសត់​ ត្រូវ​អាជ្ញាកណ្ដាល​រាប់​ដល់​៨​ទើប​អាច​បន្ត​ការ​ប្រកួត​ទៀត​បាន។​

ហ៊ឹម​ សារ៉ាន់(ក្រហម)

រំលឹក​ដែរ​ថា​ ហ៊ឹម​ សារ៉ាន់​ យក​ឈ្នះ​ពិន្ទុ​លើ​កីឡាករ​ អ៊ុំ​ កំសត់​ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍មុន​នៅ​ឯ​សង្វៀន​ TV5​ ក្នុង​ជំនួប​ជាតិ​ និង​ជាតិ។​ សង្វៀន​ TV5​ ទើប​បើក​ការ​ប្រកួត​បាន​១​សប្ដាហ៍​នេះ​ទេ​ បន្ទាប់​ពី​ផ្ទុះ​ជំងឺ​ COVID-19​ ប៉ុន្មាន​ខែ​នេះ ៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់