• 2020-05-01 02:46:02
  • បាល់ទាត់

Aguero ថា​កីឡាករ​ភាគច្រើន​ភ័យ​ខ្លាច​ឆ្លងកូវីដ​​ពេល​ Premier League ចាប់​ផ្ដើម​វិញ​

  • 2020-05-01 02:46:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​មួយ​ភាគ​ធំ​មិន​សប្បាយ​ចិត្ត​នឹង​ការ​ចូល​លេង​ Premier League វិញ​ប៉ុន្មាន​ទេ​​ដោយ​សារ​ភ័យ​ខ្លាច​ការ​ឆ្លង​មេរោគ​កូវីដ​-១៩ ឬ​កូរ៉ូណា​ ដល់​ខ្លួន​ឯង​ និង​ក្រុម​គ្រួសារ​។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ Sergio Aguero។​

ក្រោយ​ផ្អាក​ជិត​២​ខែ​ Premier League រំពឹង​ចាប់​ប្រកួត​សារ​ជា​ថ្មី​​នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា​ ហើយ​គ្រប់​កីឡាករ​នៅ​តាម​ក្លឹប​ទាំង​២០​រួម​ទាំង​ក្រុម​គ្រូ​បង្វឹក​នឹង​ត្រូវ​ចាប់​ផ្ដើម​ហ្វឹកហាត់​នៅ​ថ្ងៃ​ទី​១៨​ ខែ​ឧសភា​ខាង​មុខ​នេះ។ នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ​ម៉ោង​ក្នុង​ប្រទេស​អង់គ្លេស​នឹង​មាន​កិច្ច​ប្រជុំ​ពិសេស​មួយ​ដើម្បី​ពិភាក្សា​ពី​ការ​ចាប់​ផ្ដើម​លីគ។​​

"គ្រប់​គ្នា​សុទ្ធ​តែ​មាន​ការ​ភ័យ​ខ្លាច​ការ​ឆ្លង​នេះ​រាលដាល​ដល់​កូន​តូច​ៗ​ និង​ក្រុម​គ្រួសារ។​ មាន​មនុស្ស​មួយ​ចំនួន​មិន​បាន​ចេញ​ទៅ​ណា​ប៉ុន្តែ​នៅ​តែ​អាច​ឆ្លង​ សូម្បី​ខ្លួន​ខ្ញុំ​ដែល​ចាក់​សោ​ខ្លួន​ឯង​នៅ​ក្នុង​ផ្ទះ​ជាមួយ​មិត្ត​ស្រី​តែ​២​នាក់​ប្រហែល​ជា​មាន​មេរោគ​ផង​ក៏​មិន​ដឹង​ ព្រោះ​មេរោគ​នេះ​ត្រូវ​ការ​ពេល​យូរ​ដើម្បី​តាមដាន"។​ Aguero និយាយ​ដូច្នេះ៕

ប្រភព៖ BBC ប្រែសម្រួល៖ សៀនហួរ

មតិយោបល់