- 2020-04-30 03:09:54
- បាល់ទាត់
Poch៖ មុនពេលស្លាប់ខ្ញុំចង់ទៅដឹកនាំ Tottenham ម្ដងទៀត
- 2020-04-30 03:09:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Poch៖ មុនពេលស្លាប់ខ្ញុំចង់ទៅដឹកនាំ Tottenham ម្ដងទៀត
ចន្លោះមិនឃើញ
Mauricio Pochettino បានបង្ហើបពីក្ដីរំពឹងទៅដឹកនាំ Tottenham ម្ដងទៀតនៅថ្ងៃអនាគតដើម្បីធ្វើការងារដែលលោកមិនទាន់បានសម្រេចនៅទីនោះ។
បុរសជនជាតិអាហ្សង់ទីនដឹកនាំក្រុមរហស្សនាមមាន់ខ្នាយមាសជាង៥ឆ្នាំ ជួយក្រុមមានឱកាសលេងពានទ្វីបអឺរ៉ុប និងឡើងដល់វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ជាមួយនឹងកីឡាករវ័យក្មេង មានទេពកោសល្យ មិនចំណាយលុយច្រើនដូចក្លឹបដទៃ។
យ៉ាងណាលោកនៅមិនទាន់ជួយ Spurs ឈ្នះពានអ្វីឡើយ ហើយត្រូវបានម្ចាស់ក្លឹបបញ្ឈប់ពីតួនាទីក្រោយដឹកនាំក្រុមឈរនៅចំណាត់ថ្នាក់ពាក់កណ្ដាលតារាង ដោយយក Jose Mourinho ទៅជំនួសវិញ។ Pochettino បច្ចុប្បន្នទំនេរពីការងារបាល់ទាត់ហើយកំពុងត្រូវ Newcastle តាមទាក់ទង៕