• 2020-04-27 09:04:12
  • ប្រដាល់

ធន់​ មករា​ និយាយ​ក្រោយ​ប៉ះ​ ឡុង​ ជិន៖​ ចាញ់​ ឬ​ឈ្នះ​ក៏​ត្រូវ​វ៉ៃ​គាត់​ឲ្យទ្រម​ខ្លះ​ដែរ​

  • 2020-04-27 09:04:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​សិស្ស​លោក​ ធន់​ សុភា​ ថា​រូប​គេ​ពិត​ជា​សប្បាយ​ចិត្ត​នៅ​ដែល​បាន​សងសឹក​វិញ​លើ​កីឡាករ​ ឡុង​ ជិន​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី២៥​ ឆ្នាំ​ ២០២០​ ខណៈ​ត្រៀម​ចិត្ត​ទុក​នោះ​គឺ​ចាញ់​ ឬ​ឈ្នះ​ក៏​ដោយ​ត្រូវ​ដៃគូ​ឲ្យ​ទ្រម​ដែរ។​

ធន់ មករា(ខៀវ) និង​ ឡុង ជិន(ក្រហម)

ធន់​ មករា​ ឬ​ តាញ់​ មករា​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​ជា​មួយ​ ឡុង​ ជិន​ លើក​ទី២​ នេះ​គឺ​ពិបាក​ព្រោះ​សមត្ថភាព​ប្រហាក់ប្រហែល​គ្នា។​ នេះ​ដោយ​សារ​តែ​ធ្លាប់​ប៉ះ​គ្នា​ និង​ដឹង​ក្បាច់​ខ្លះៗ​ហើយ​ទើប​អាច​ឈ្នះ​នា​ប្រកួត​លើក​ទី២​ ។​

សិស្ស​គុន​មក​ពី​ក្រសួង​ការពារជាតិ​ខាង​លើ​នេះ​បន្ត​ប្រាប់​ទៀត​ថា​ កីឡាករ​ ឡុង​ ជិន​ គឺ​ល្អ​ពូកែ​វ៉ៃ​ទប់​ទឹក​ ប្រសិន​បើ​ខ្លួន​ចាញ់​ស៊ុហ្វ​តែ​បន្តិច​ដឹង​តែ​ចាញ់​ការ​ប្រកួត​មួយ​នេះ​ហើយ។​ មករា​ លើក​ឡើង​ទៀត​ថា​ ការ​ចាញ់​លើក​ទី១​ ជា​ការ​ឈឺ​ចាប់​មួយ​សម្រាប់​ខ្លួន​ ដូច្នេះ​ការ​ប៉ះ​គ្នា​លើក​ទី២​ នេះ​គឺ​ត្រូវ​តែ​ខំប្រឹង​ចាញ់​ឈ្នះ​ក៏​ត្រូវ​វ៉ៃ​ឲ្យ​ដៃគូ​ទ្រម​វិញ​ដែរ។​

ឡុង ជិន ពេលអាជ្ញាកណ្ដាលរាប់

រំលឹក​ដែរ​ថា​ ឡុង​ ជិន​ ធ្លាប់​ឈ្នះ​ ធន់​ មករា​ ដោយ​ពិន្ទុ​យក​ខ្សែក្រវាត់​ប្រាក់​នៅ​សង្វៀន​ PNN​ នា​ពេល​កន្លង​ទៅ។​ ចំណែក​លើក​ទី២​ កាល​ពី​ថ្ងៃ​សៅរ៍​នេះ​ មករា​ យក​ឈ្នះ​ពិន្ទុ​លើ​ ឡុង​ ជិន​ វិញ​ដណ្ដើម​បាន​ប្រាក់​លាន​នៅ​សង្វៀន​ CNC៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី