• 2020-04-24 10:30:36
  • ប្រវត្តិ​​

ទស្សនា​គ្រាប់​បាល់ Torres ស៊ុត​ចូល​ Barca ដែល​កក្រើក​ទ្វីប​អឺរ៉ុប​ក្នុង​ថ្ងៃ​នេះ ៨ឆ្នាំ​មុន

  • 2020-04-24 10:30:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី២៤ ខែ​មេសា ឆ្នាំ២០១២ ក្លឹប Barcelona បាន​បើក​ទ្វា​ស្វាគមន៍​ Chelsea ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ UEFA Champions League ជើង​ទី២ ខណៈChelsea យក​ឈ្នះ Barcelona ១-០ ក្នុង​ជើង​ទី១។

Barca នាំ​មុខ Chelsea ២គ្រាប់​នៅ​តង់​ទី១ មុន​ពេល​ដែល Ramires ដាក់​មួយ​គ្រាប់​នៅ​នាទី​ទី៤៥។ ក្លឹប​ទាំង​ពីរ​បាន​ប្រទាញប្រទង់​គ្នា​នៅ​តង់​ទី២ លុះ​ជិត​ចប់​ម៉ោង ខ្សែ​ការពារ Chelsea បាន​ Clear បាល់​ចេញ​ពី​មុខ​ទី​របស់​ខ្លួន ចំណែក​ឯ​ខ្សែ​ប្រយុទ្ធ Fernendo Torres ដែល​នៅ​ពាក់​កណ្ដាល​តារាង បាន​អូស​បាល់​ដាច់​ខ្សែ​ការពារ Barcelona រួច​ក៏​ស៊ុត​បញ្ចូល​ទី​ ដែល​ធ្វើ​ឲ្យ Chelsea ឈ្នះ​សរុប ៣-២ ហើយ​ឡើង​ជួប Bayern Munich នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ៕

ខាង​ក្រោម​នេះ​ជា​វីដេអូ​គ្រាប់​បាល់៖

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់