• 2020-04-17 03:24:01
  • ប្រដាល់

ONE Championship ផ្សាយផ្ទាល់កម្មវិធីតន្ត្រីពិសេស «One World: Together At Home»

  • 2020-04-17 03:24:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ONE Championship ចាប់ដៃជាមួយ Global Citizen ដែលជាដៃគូដ៏យូរលង់ណាស់មកហើយនោះបានស្រាក់ដៃគ្នាគាំទ្រកម្មវិធីប្រគំតន្ត្រី «Together At Home » ដើម្បីចាត់វិធានការប្រឆាំងនឹងមេរោគរាតត្បាត COVID-19។ បន្ទាប់ពីចាប់ដៃគ្នា ការប្រគំតន្ត្រីដ៏ធំនេះត្រូវបានគេដាក់ឈ្មោះថា«Global Citizen One World: Together At Home»។

«Together At Home» ឬ ជាខេមរភាសាថា «ទាំងអស់គ្នាស្នាក់នៅផ្ទះ» នឹងផ្ដល់ការកម្សាន្ត ផ្ដល់ព័ត៌មានសំខាន់ៗ និង រឿងរ៉ាវផ្សេងទៀតសម្រាប់ប្រជាជនទូទាំងពិភពលោកក្នុងគោលបំណងឲ្យពួកគេដើរតួនាទីចូលរួមទប់ស្កាត់ COVID-19 ដោយស្នាក់នៅតាមផ្ទះរៀងៗខ្លួនក្នុងអំឡុងពេលឆ្លងនេះ។

លោក Chatri Sityodtong ប្រធាន និងជានាយកប្រតិបត្តិ ONE Championship បានថ្លែងឲ្យដឹងថា ៖«ខ្ញុំមានកិត្តិយសសូមប្រកាសថា ONE Championship នឹងផ្សាយផ្ទាល់អនឡាញរយៈពេល៨ម៉ោងសម្រាប់ការប្រគំតន្ត្រីគ្មានអ្នកទស្សនាធំបំផុតនៅថ្ងៃទី ១៩ មេសា នៅទ្វីបអាស៊ី (១៨ មេសា នៅអាមេរិក) បន្ទាប់ពីចាប់ដៃគូជាមួយ Global Citizen ដែលជាអង្គការសប្បុរសធម៌ធំបំផុតមួយក្នុងលោក។ ការប្រគំតន្ត្រីដ៏ធំឈ្មោះថា “ONE World: Together At Home” នឹងចូលរួមដោយតារាចម្រៀងលំដាប់ពិភពលោកជាច្រើន»។

លើសពីនេះទៅទៀតតារាក្បាច់គុនល្បីៗប្រចាំសង្វៀន ONE Championship ដូចជា Demetrious Johnson, Aung La Nsang, Angela Lee, Xiong Jingnan, Christian Lee, Eddie Alvarez, Martin Nguyen, Stamp Fairtex, Vitor Belfort, Giorgio Petrosyan, Alain Ngalani, និងច្រើនរូបទៀតក៏បានចូលរួមប្រយុទ្ធប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 នេះដែរ។ ក្រៅពីការចូលរួមខាងលើ អនុប្រធាន ONE Championship លោកស្រី Miesha Tate និងកីឡាករសំខាន់ៗមាន Vitor Belfort, Brandon Vera, Demetrious Johnson, Alain Ngalani, Angela Lee, Christian Lee, Giorgio Petrosyan, Xiong Jing Nan, និង Martin Nguyen ត្រូវបានគេចាត់ទុកថាជាអ្នកចូលរួមផ្ដល់គំនិតនៃការប្រគំតន្ត្រី «Together At Home»។ «Together At Home” គឺជាការប្រគំតន្ត្រីគ្មានអ្នកចូលរួមទស្សនាដើម្បីរៃអង្គាសថវិកាប្រឆាំងនឹងជំងឺ COVID-19 និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទូទាំងពិភពលោកស្នាក់នៅគេហដ្ឋាន ដើម្បីសុវត្ថិភាព និង រក្សាគម្លាតសង្គម។

សូមចូលរួមតាមដានការ livestream នៅលើឆាណែលរបស់ ONE Championship ដូចជាទំព័រ Facebook, YouTube, និង ONE Super App។ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកាចសាហាវនេះ ONE Championship ក៏បរិច្ចាគប្រាក់ចំណេញ ១០ ភាគរយនៃការលក់ទំនិញអញឡាញ ONE.SHOP (https://www.one.shop) ជូនដល់អង្គការសុខភាពពិភពលោក (WHO) ក្នុងតម្រូវការចាំបាច់ដើម្បីប្រឆាំង COVID-19។ ក្នុងនោះដែរ អាវយឺតពីរប្រភេទ «We Are One’ T-shirts» របស់ ONE Championship ក៏ដាក់លក់ដែរ ហើយរាល់ការទិញអាវទាំងនេះនឹងបរិច្ចាគ១០០% ដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19 តែម្ដង។

លោក Chatri Sityodtong គូសបញ្ជាក់បន្ត៖«ខ្ញុំដឹងថាមនុស្សគ្រប់រូបក្នុងលោកកំពុងឈឺចាប់នាពេលនេះ។ ប៉ុន្តែយើងត្រូវរួមគ្នាប្រឆាំងនិងទប់ស្កាត់មេរោគនេះទាំងអស់គ្នា។ គ្មានអ្នកណាឯកោទេ។ បទពិសោធន៍ជូរចត់នេះបានបង្រៀនយើងឲ្យរួមគ្នាតែមួយក្នុងនាមជាមនុស្សជាតិ។ យើងបង្កើតក្ដីស្រលាញ់ សើចសប្បាយ យំសោក និង ក្ដីសុបិនតែមួយ។ យ៉ាងណាក្ដីពេលនេះយើងត្រូវរួមចំណែកដើម្បីយកឈ្នះ COVID-19»។

«One World: Together At Home» ក៏មានការចូលរួមពីសំណាក់តារាភាពយន្តអន្តរជាតិល្បីៗជាអាទិ Alicia Keys, Amy Poehler, Andrea Bocelli, Awkwafina, Billie Eilish, Billie Joe Armstrong of Green Day, Burna Boy, Camila Cabello, Celine Dion, Chris Martin, David & Victoria Beckham, Eddie Vedder, Ellen DeGeneres, Elton John, FINNEAS, Idris and Sabrina Elba, J Balvin, Jennifer Lopez, John Legend, Kacey Musgraves, Keith Urban, Kerry Washington, Lang Lang, Lizzo, LL COOL J, Lupita Nyong’o, Maluma, Matthew McConaughey, Oprah Winfrey, Paul McCartney, Pharrell Williams, Priyanka Chopra Jonas, Sam Smith, Shah Rukh Khan, Shawn Mendes, Stevie Wonder, Taylor Swift, Usher, និងមានតារាច្រើនរូបទៀត។ .

ចំណែកពិធីករល្បីឈ្មោះក្នុងកម្មវិធីដូចជា Jimmy Fallon, Stephen Colbert និងJimmy Kimmel អមដោយតារាចម្រៀងល្បីឈ្មោះ Lady GaGa អ្នកជួយសម្របសម្រួលរៃអង្គាសថវិកាប្រឆាំងនឹង COVID-19។ កន្លងទៅនេះថវិកាចំនួន ៣៥ លានដុល្លារត្រូវបានរៃអង្គាសរួចទៅហើយ។ ព្រឹត្តិការណ៍នេះនឹងត្រូវផ្សាយផ្ទាល់នៅថ្ងៃសៅរ៍ទី ១៨ ខែ មេសា ឆ្នាំ ២០២០ចាប់ពីវេលាម៉ោង ១១ ព្រឹកនៅអាមេរិក ត្រូវថ្ងៃទី ១៩ ខែ មេសា ឆ្នាំដដែលវេលាម៉ោង ២ រំលងអាធ្រាត្រ ម៉ោងនៅសិង្ហបុរី (ម៉ោង ១ រំលងអាធ្រាត្រនៅកម្ពុជា។ ការផ្សាយផ្ទាល់មានលើឆាណែលនៅលើ ONE Championship Facebook និង ONE Super App។ ព្រឹត្តិការណ៍នេះនឹងត្រូវផ្សាយឡើងវិញនៅ ឆាណែលផ្លូវការរបស់ ONE Championshipដូចជា Facebook, YouTube, Twitter, និង ONE Super App ក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ពីកម្មវិធី។

ក្នុងព្រឹត្តិការណ៍ដ៏ធំនេះកីឡាករល្បីៗនឹងប្រាប់អំពីរឿងងាយៗដែលពួកគេបន្តហាត់នៅផ្ទះ និង ឆ្លើយសំណួរដល់អ្នកគាំទ្រទាក់ទងសុខភាព និងការហាត់ប្រាណទៀតផង។ កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្តបន្ទាប់របស់ស្ថាប័ន ONE Championship មានការផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី

មតិយោបល់