• 2020-04-14 02:48:23
  • ប្រដាល់

ឡុង​ សុភី​ ចង់​ឲ្យ​មាន​ការ​ប្រកួត​ខ្មែរ​និង​ខ្មែរ​បែប​នេះ​ឲ្យ​បាន​ច្រើន​ព្រោះ...

  • 2020-04-14 02:48:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ចាស់​វស្សា​ ឡុង​ សុភី​ ថា​ចង់​ឲ្យ​មាន​ការ​ប្រកួត​ខ្មែរ​ប៉ះ​ខ្មែរ​ ឬ​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​បែប​នេះ​ឲ្យ​ច្រើន​នៅ​ពេល​ខាង​មុខ​ទៀត​ ព្រោះ​ម្នាក់ៗ​រឹតតែ​ខំប្រឹង​ហើយ​កីឡាករ​បាន​ថវិកា​ច្រើន​ទៀត​ផង​ពេល​ប្រកួត​ម្ដងៗ។​

ឡុង សុភី (ខៀវ)

ឡុង​ សុភី​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​ពិត​ជា​សប្បាយ​ចិត្ត​ចំពោះ​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នៅ​ CNC​ ហើយ​ចង់​ឲ្យ​ខាង​ស្ថានីយ​រៀបចំ​ការ​ប្រកួត​បែប​នេះ​ឲ្យ​ច្រើន​ជា​បន្តបន្ទាប់​ទៀត។​

ការ​ដាក់​ឲ្យ​កីឡាករ​ល្បីៗ​ជួរ​មុខ​ប៉ះ​គ្នា​នេះ ​គឺ​ជួយ​លើក​តម្លៃ​កីឡាករ​ខ្មែរ​ លើក​តម្លៃ​គុន​ខ្មែរ​ ធ្វើ​ឲ្យ​កីឡាករ​ម្នាក់ៗ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​បន្ថែម​ទៀត​ជា​ពិសេស​អាច​ទទួល​បាន​ប្រាក់​តម្លៃ​ក៏​ដូច​ជា​ប្រាក់​រង្វាន់​ច្រើន​សម្រាប់​ប្រើប្រាស់​ដោះស្រាយ​ជីវភាព​គ្រួសារ។​

ឡុង សុភី ពេលឈ្នះ វង្ស វិឆ័យ

រំលឹក​ដែរ​ថា​ កីឡាករ​ ឡុង​ សុភី​ បាន​យក​ឈ្នះ​ពិន្ទុ​លើ​សិស្ស​ប្អូន​ វង្ស​ វិឆ័យ​ ដណ្ដើម​បាន​ប្រាក់​១លាន​រៀល​បន្ថែម​ទៀត​បូក​ពី​លើ​តម្លៃ​ខ្លួន​ប្រកួត​ទៀត​កាល​ពី​ថ្ងៃ​សៅរ៍​ ទី១១​ ខែ​មេសា​ ឆ្នាំ​២០២០​ នៅ​ឯ​សង្វៀន​ CNC ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់