• 2020-04-08 08:49:36
  • ប្រដាល់

ទីបំផុត​ ឡុង​ សុភី​ បាន​ជួប​សងសឹក​ វង្ស​ វិឆ័យ​ ហើយ​ក្រោយ​មាន​ស្លាកស្នាម​ចាញ់​ឈ្នះ​ពី​មុន​

  • 2020-04-08 08:49:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​សម្ដេច​បាន​បញ្ជាក់​ថា​កម្មវិធី​អាច​ប្រកួត​ទៅ​បាន​វិញ​នេះ​ សង្វៀន​ប្រដាល់​ CNC​ ក៏​ប្រកាស​ផ្សព្វផ្សាយ​ការ​ប្រកួត​ជា​ថ្មី​វិញ​ចុង​សប្ដាហ៍​នេះ​ ដែល​សុទ្ធតែ​ជា​ការ​ប្រកួត​គូ​ពិសេស​ និង​ចាប់​អារម្មណ៍​ទៀត​ផង។​

កីឡាករ ឡុង សុភី

ឡុង​ សុភី​ ធ្លាប់​ចាញ់​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ វង្ស​ វិឆ័យ​ នៅ​ឯ​សង្វៀន​អាស៊ីអាគ្នេយ៍​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ឆេមពាន​ កាល​ពី​ប៉ុន្មាន​ខែ​មុន​ ខណៈ​ការ​ចាញ់​នោះ​រូប​គេ​គឺ​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​លើ​បណ្ដាញ​សង្គម​ និង​ចិញ្ចឹម​ចិត្ត​បាន​ឱកាស​សងសឹក​នៅ​ពេល​ណា​មួយ​ទៀត​ផង។​

ការ​ជួប​សងសឹក​ជា​មួយ​ វង្ស​ វិឆ័យ​ នេះ​ត្រូវ​បាន​ខក​បំណង​ម្ដង​ហើយ​ ដោយ​សារ​តែ​កម្មវិធី​ប្រដាល់​ត្រូវ​បាន​ផ្អាក​បណ្ដោះអាសន្ន​ដើម្បី​រួម​គ្នា​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​ COVID-19​ កាល​ពី​សប្ដាហ៍​មុន​នេះ​ ប៉ុន្តែ​ឥលូវ​នេះ​បាន​ឱកាស​ជា​ថ្មី​ហើយ​អាច​ជួប​គ្នា​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ។​

រូបភាពរបស់ផេក CNC Boxing

សុភី​ ត្រូវ​បាត់បង់​ឱកាស​ក្ដោប​លុយ​ធំ​ និង​ខ្សែក្រវាត់​ដោយ​សារ​ វិឆ័យ​ ដូច្នេះ​ហើយ​ការ​ប្រកួត​គ្នា​លើក​នេះ​អាច​នឹង​តានតឹង​ហើយ​ល្អ​មើល​តែ​ម្ដង។​ ម្នាក់​ៗសុទ្ធតែ​ចង់​ឈ្នះ​រៀងៗ​ខ្លួន​ ដើម្បី​បញ្ជាក់​ថា​រូប​គេ​ពិត​ជា​ខ្លាំង​ មាន​សមត្ថភាព​សម​និង​ឈ្នះ។​ ឡុង​ សុភី​ ប៉ះ​ វង្ស​ វិឆ័យ​ នៅ​ថ្ងៃ​សៅរ៍​ ទី១១​ ខែ​មេសា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ ៨​ព្រឹក​តទៅ​នៅ​ CNC ៕​

វីដេអូប្រកួតលើក​មុន៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់