• 2020-04-02 02:22:45
  • ប្រដាល់

កីឡា​ការិនី​ នៅ​ ស្រីពៅ៖​ អនាម័យ​ចេញ​ពី​ខ្លួន​យើង​ ប្រុងប្រយ័ត្ន​ទាំង​អស់​គ្នា​ពី​ COVID-19​

  • 2020-04-02 02:22:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ប្រដាល់​សកល​ជម្រើស​ជាតិ​ និង​ជា​អ្នក​ប្រដាល់​ MMA​ ផង​នោះ​ នៅ​ ស្រីពៅ​ បាន​ផ្ដាំផ្ញើ​ដល់​អ្នក​គាំទ្រ​ប្រដាល់​ក៏​ដូច​ជា​ប្រជាជន​ទាំង​អស់​ឲ្យ​រស់នៅ​ដោយ​អនាម័យ​គ្រប់​ពេល​ និង​កុំ​ចេញ​ទៅ​ណា​ផ្ដេសផ្ដាស​ការពារ​ពី​ COVID-19។​

កីឡា​ការិនី​ នៅ​ ស្រីពៅ

ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម​ ២០១៩​ នៅ​ឯ​ប្រទេស​ហ្វីលីពីន​ នៅ​ ស្រីពៅ​ បាន​ឲ្យ​ដឹង​ថា​ ការ​រស់នៅ​ប្រកប​ដោយ​អនាម័យ​នេះ​គឺ​ចេញ​ពី​ខ្លួន​យើង​ផ្ទាល់​ ម្នាក់ៗ​ត្រូវ​ចេះ​លៀង​សំអាត​ដុះ​សាប៊ូ​ ឬ​មាន​អាកុល​ប្រើប្រាស់​គ្រប់​ពេល។​ មួយ​វិញ​ទៀត​កុំ​ដើរ​ទៅ​ណា​ផ្ដេសផ្ដាស​ឲ្យ​សោះ​ ដើម្បី​ចូលរួម​ទប់ស្កាត់​ ឬ​បង្ការ​ពី​ជំងឺ​កាច​សាហាវ​មួយ​នេះ។​

កីឡា​ការិនី​ នៅ​ ស្រីពៅ

បញ្ជាក់​ដែរ​ថា​ នៅ​ ស្រីពៅ​ ជា​កីឡា​ការិនី​ប្រដាល់​គុន​ខ្មែរ​ ប្រដាល់​សកល​ និង​ប្រដាល់​គុន​ចម្រុះ​ MMA​ ម្នាក់​នៅ​កម្ពុជា។​ អ្នក​លេង​កណ្ដាប់ដៃ​ម្នាក់​នេះ​ជា​សិស្ស​គុន​មក​ពី​ក្លឹប​ប្រដាល់​តាឡី​ដំរីមានរិទ្ធ​ កូន​សិស្ស​ព្រឹទ្ធាចារ្យ​ ញ៉ូវ​ ម៉ាក់៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់