• 2020-03-31 02:20:07
  • ប្រដាល់

ស៊ន​ អេលីត៖​ យើង​មាន​ជីវភាព​សមរម្យ​ផង​នៅ​ចង់​ភ័យ​ពេល​នេះ​ ចុះ​ទម្រាំ​អ្នក​រក​មួយ​ថ្ងៃ​ហូប​មួយ​ថ្ងៃ​មិន​ដឹង​ភ័យ​យ៉ាង​ណា

  • 2020-03-31 02:20:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូប្រដាល់​ប្រចាំ​ក្លឹប​ប៉ែនកាក់​គុន​ខ្មែរ​ បាន​ចែក​គ្រឿង​ឧបភោគបរិភោគ​មាន​ អង្ករ​ មី​ ត្រីខ​ ទឹកក្រូច​ មួយ​ចំនួន​តាម​លទ្ធភាព​ដល់​ជន​ក្រីក្រ​ ខ្វះខាត​មួយ​ចំនួន​ក្នុង​ភូមិមិត្តភាព​ សង្កាត់​ឫស្សីកែវ​ ដើម្បី​សម្រាល​បន្ទុក​ខ្លះ​អំឡុង​ពេល​ COVID-19​ ។​

រូបភាពរបស់​ ស៊ន អេលីត​

លោក​ ស៊ន​ អេលីត​ បាន​ឲ្យ​ដឹង​ថា​ ការ​ជួយ​ដល់​អ្នក​ខ្វះខាត​ម្សិលមិញ​នេះ​ធ្វើ​ឡើង​តាម​លទ្ធភាព​ផ្ទាល់ខ្លួន​ និង​មាន​ការ​ចូល​រួម​ជួយ​ពី​ប្អូន​ស្រីខ្លះៗ​ដែរ។​ គ្រឿង​ឧបភោគបរិភោគ​ដែល​បាន​ជួយ​ដល់​ជន​ខ្វះខាត​នោះ​រួម​មាន​ ៣០​កញ្ចប់​ មាន​ជា​អង្ករ​ ត្រីខ​ មី​ ទឹកក្រូច​ជា​ដើម។​ «យើង​មាន​ផ្ទះ​ មាន​លុយ​កាក​សមរម្យ​ប៉ុណ្ណឹង​នៅ​ភ័យ​បារម្ភ​ ចុះ​ទម្រាំ​ពួកគាត់​អ្នក​អត់​ រក​មួយ​ថ្ងៃ​ហូប​មួយ​ថ្ងៃ​មិន​ដឹង​ជា​ភ័យ​យ៉ាង​ណា។​ យើង​ចេះ​តែ​ជួយ​ពួកគាត់​តាម​លទ្ធភាព​ទៅ​ គិត​ថា​គាត់​អាច​ដោះស្រាយ​បាន​ខ្លះ​ដែរ»។​ សម្ដីលោក អេលីត

រូបភាពរបស់​ ស៊ន អេលីត​

គ្រូ​របស់​ រ៉ាដេត​ រូប​នេះ​លើក​ឡើង​ទៀត​ថា​ ប្រសិន​បើ​មាន​អ្នក​ណា​ចង់​ចូលរួម​ជួយ​ដល់​ជន​ក្រីក្រ​នៅ​ពេល​ក្រោយ​ៗ​ទៀត​ អាច​ទាក់ទង​ទៅ​លោក​ផ្ទាល់​ដើម្បី​រួម​គ្នា​រៀបចំ​ជា​គ្រឿង​ហូប​ផ្សេងៗ​ជួយ​ដល់​អ្នក​ខ្វះខាត​នៅ​កន្លែង​ៗ​ដទៃ​ទៀត។​

រំលឹក​ដែរ​ថា​ លោក​ ស៊ន​ អេលីត​ ជា​គ្រូ​ប្រដាល់​ប្រចាំ​ក្លឹប​ប៉ែនកាក់​គុន​ខ្មែរ។​ ម្សិលមិញ​នេះ​លោក​បាន​ជួយ​ជាគ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ដល់​ជន​ក្រីក្រ​ខ្វះខាត​មួយ​ចំនួន​នៅ​ឯ​ភូមិ​មិត្តភាព​ សង្កាត់​ឫស្សីកែវ​ ខណ្ឌ​ឫស្សីកែវ​ ភ្នំពេញ៕​

រូបភាពរបស់​ ស៊ន អេលីត​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់