• 2020-03-27 02:26:03
  • ប្រដាល់

លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ លើក​ពី​ផល​ប៉ះពាល់​អំពី​ជំងឺ​ COVID-19​ ដល់​វិស័យ​ប្រដាល់​គុន​ខ្មែរ

  • 2020-03-27 02:26:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ប្រដាល់​ MMA​ ហ៊ុន​ ច័ន្ទរាជ្យ​ ការ​កើត​មាន​ជំងឺ​ COVID-19​ នេះ​គឺ​ប៉ះ​ខ្លាំង​មែនទែន​ចំពោះ​វិស័យ​ប្រដាល់​នៅ​កម្ពុជា​ កីឡាករ​ និង​ក្លឹប​សុទ្ធ​តែ​បាត់​ចំណូល​ ខណៈ​ប្រជាពលរដ្ឋ​ទូទៅ​រឹតតែ​មាន​ទុក្ខ​លំបាក​បន្ថែម​ទៀត។​

លោកគ្រូ​ ហ៊ុន ច័ន្ទរាជ្យ

លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ បាន​ឲ្យ​ដឹង​ថា​ បើ​និយាយ​ពី​ការ​ប៉ះពាល់​វិញ​គឺ​ប៉ះ​គ្រប់​គ្នា​គ្រប់​វិស័យ​ទាំង​អស់​មិន​ថា​កីឡា​ ឬ​វិស័យ​ផ្សេងៗ​នោះ​ទេ។​ បើ​ចំពោះ​លោក​វិញ​គឺ​ប៉ះពាល់​ខ្លាំង​តែ​ម្ដង​ ដូច​ជា​ត្រូវ​លុប​រំសាយកម្មវិធី​ប្រកួត​ WLC​ ចោល​តែ​ម្ដង​ ប៉ុន្តែ​មិន​មែន​ត្រឹម​តែ​កម្មវិធី​នេះ​ទេ​សូម្បី​តែ​ ONE​ និង​ការ​ប្រកួត​មួយ​ចំនួន​ក៏​ត្រូវ​លុប​ដែរ។​

សែន រ៉ាដេត និង​លោក ហ៊ុន ច័ន្ទរាជ្យ

ចំពោះ​កីឡាករ​វិញ​គឺ​ត្រូវ​បាត់​ចំណូល​តែ​ម្ដង​ ដែល​ពី​មុន​ពួកគេ​រំពឹង​លើ​ការ​ប្រកួត​ដើម្បី​បាន​ប្រាក់​ចិញ្ចឹម​គ្រួសារ​ និង​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។​ រី​ឯ​ក្លឹប​ប្រដាល់​វិញ​ដូច្នេះ​ដែរ​ ពោល​តែ​គ្មាន​ការ​ប្រកួត​ក៏​គ្មាន​ប្រាក់​ចូល​ក្លឹប​ដែរ។​ ខាង​ស្ថានីយ​រៀបចំ​ការ​ប្រកួត​ក៏​ដូច​គ្នា​ដែរ​សុទ្ធតែ​រង​ការ​ប៉ះពាល់​ពី​បញ្ហា​ជំងឺ​មួយ​នេះ​ តែ​យ៉ាង​ណា​សុខភាព​ សុវត្ថិភាព​ប្រជាពលរដ្ឋ​ជា​រឿង​សំខាន់​ ក្នុង​កាលៈទេសៈ​នេះ​មាន​តែ​សាមគ្គី​គ្នា​ ជួយ​គ្នា​ទើប​ប្រសើរ​ ហើយ​កុំ​ភ័យ​ស្លន់ស្លោ​ពេក​នោះ​ដែរ។​

ការប្រកួត​នៅ​ TV5

រំលឹក​ដែរ​ថា​ ដោយ​សារ​ជំងឺ​ COVID-19​ នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​មួយ​ចំនួន​ រួម​ទាំង​កម្ពុជា​សុទ្ធ​តែ​ជួប​ទុក្ខ​លំបាក​ជា​ច្រើន​ដល់​វិស័យ​នានា​ក្នុង​នោះ​បូក​និង​ប្រដាល់​គុន​ខ្មែរ​ផង​ដែរ​ ដោយ​ត្រូវ​ផ្អាក​ការ​ប្រកួត​ទាំង​អស់​តែ​ម្ដង៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់