• 2020-03-12 04:42:05
  • ប្រដាល់

លោក​ ស៊ន​ អេលីត​ និយាយ​អ្វី​ខ្លះ​ក្រោយ​សិស្ស​របស់​ខ្លួន​ សែន​ រ៉ាដេត​ វ៉ៃ​បាន​២ប្រកួត?​

  • 2020-03-12 04:42:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ស៊ន​ អេលីត​ គ្រូ​ប្រដាល់​ក្លឹប​ប៉ែនកាក​គុន​ខ្មែរ​ ថា​សម្រាប់​២ប្រកួត​របស់​សិស្ស​ខ្លួន​ សែន​ រ៉ាដេត​ នៅ​មិន​ទាន់​ដូច​មុន​ឡើយ​ កម្លាំង​នៅ​ស្ទើរ​ប៉ុន្តែ​ចំពោះ​បច្ចេកទេស​គឺ​មក​វិញ​បណ្ដើរៗ​ហើយ។​

លោក ស៊ន អេលីត

គ្រូ​ប្រដាល់​ប្រចាំ​ក្លឹប​ប៉ែនកាក​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ តាម​ការ​មើល​ឃើញ​២ប្រកួត​នេះ​នៅ​មិន​ទាន់​បាន​ល្អ​ដូច​មុន​ទេ​ តែ​បច្ចេកទេស​ស្នៀត​មក​វិញ​ជា​បណ្ដើរៗ​ហើយ។​ ការ​ប្រកួត​ទី១​ លោក​ ស៊ន​ អេលីត​ មើល​ឃើញ​ថា​កូន​សិស្ស​របស់​ខ្លួន​នៅ​ស្ទើរ​កម្លាំង​ និង​ស្ទើរ​បច្ចេកទេស​ គាំង​ៗ​ក្បាច់​អស់​ហើយ។​

ចំណែក​ប្រកួត​ទី២​ គ្រូ​ប្រដាល់​ខាង​លើ​មើល​ឃើញ​នៅ​តែ​ស្ទើរ​កម្លាំង​ ប៉ុន្តែ​គ្រាន់បើ​ជាង​ប្រកួត​ទី១។​ យ៉ាងណា​មិញ​ការ​ប្រកួត​នៅ​ PNN​ នេះ​ឃើញ​ថា​ រ៉ាដេត​ ចេញ​ស្នៀត​បាន​ច្រើន​ មាន​កែង​ កណ្ដាប់ដៃ​ ដូច្នេះ​អាច​និយាយ​បាន​ថា​ ៣-៤ ​ប្រកួត​ទៀត​កូន​សិស្ស​របស់​ខ្លួន​នឹង​បាន​ ៨០-៩០%​ ដូច​ពី​មុន​វិញ​ ។​

រ៉ាដេត ពេលកាន់ស៊ីបឲ្យសិស្សប្អូន

សែន​ រ៉ាដេត​ ក៏​បាន​ការ​ពេញ​ចិត្ត​ និង​សរសើរ​មិន​ដាច់​ពី​មាត់​នោះ​ឡើយ​ពី​សំណាក់​លោក​ ស៊ន​ អេលីត​ ថា​ជា​កីឡាករ​មាន​វិន័យ​ល្អ​ មាន​សីលធម៌​ គោរព​ការ​ហ្វឹកហាត់​ ចាត់​ទុក​ជា​កីឡាករ​គំរូ​តែ​ម្ដង​សម្រាប់​ក្លឹប។​ កីឡាករ​គ្រប់​រូប​បើ​តាំង​ចិត្ត​ ឬ​ធ្វើ​ដូច​ រ៉ាដេត​ បាន​នោះ​សមត្ថភាព​ កេរ្តិ៍ឈ្មោះ​នឹង​ល្បីល្បាញ។​

រ៉ាដេត ពេលប្រកួតទី១

រំលឹក​ដែរ​ថា​ កីឡាករ​ សែន​ រ៉ាដេត​ ផ្អាក​ឡើង​សង្វៀន​គុន​ខ្មែរ​ប្រហែល​៣ឆ្នាំ​មក​ហើយ​ ទើប​តែ​វិល​ត្រលប់​មក​វិញ​ក្នុង​ចុងខែកុម្ភៈ​ ឆ្នាំ​២០២០​ នេះ​ទេ ។​ បច្ចុប្បន្ន​នេះ​ជា​កីឡាករ​ស្ថិត​នៅ​ក្លឹប​ប៉ែនកាក​ គ្រូ​បង្វឹក​លោក​ ស៊ន​ អេលីត។​ ២ប្រកួត​របស់​ រ៉ាដេត​ ឈ្នះ​ទាំង​២ដង​ ទី១​ ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ​ ស៊ុពើ​ វីនឧប៊ុន​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី២៩ ​កុម្ភៈ​ នៅ​សង្វៀន​ CNC។​ ប្រកួត​ទី២​ ឈ្នះ​សន្លប់​លើ​កីឡាករ​ថៃ​ អប់សៃ​ នៅ​ទឹក​ទី៥​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី៨​ មីនា​ ២០២០​ ឯ​សង្វៀន​ PNN៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់