• 2020-03-12 00:15:00
  • បាល់ទាត់

ម៉ៃឡូ បន្តគាំទ្រយ៉ាងមុតមាំចំពោះព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ

  • 2020-03-12 00:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ៃឡូ ដែលជាស្លាកសញ្ញាភេសជ្ជៈដ៏ល្បីល្បាញរបស់ក្រុមហ៊ុន Nestlé នឹងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចូលរួមគាំទ្រ និងលើកកម្ពស់ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិនៅកម្ពុជាជាថ្មីម្តងទៀតនាឆ្នាំនេះ។ ការចូលរួមឧបត្ថម្ភនេះ ស្របទៅតាមការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់ ម៉ៃឡូ ក្នុងការជំរុញឱ្យសិស្សសាលាបឋមទាំងអស់កាន់តែមានភាពសកម្មជាងមុន ក៏ដូចជាចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពជីវិត ដែលធ្វើឲ្យសុខភាពរបស់ពួកគាត់កាន់តែមានភាពល្អប្រសើរជាងមុន។

ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២០នេះ នឹងផ្តើមការប្រកួតនៅតាម បណ្តារាជធានី ខេត្ត ទូទាំងប្រទេសកម្ពុជា ចាប់ពីដើមខែកុម្ភៈ ដល់ខែមីនា ដោយនឹងមានការប្រកួតលើវិញ្ញាសាផ្សេងៗជាច្រើនមានដូចជា៖ កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម កីឡាវាយកូនឃ្លីលើតុ កីឡាវាយសី កីឡាតេក្វាន់ដូ (WT) និងកីឡាតេក្វាន់ដូ (ITF) ។

លោកស្រី Farrah Salina Norman Jalil ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Nestlé ប្រចាំកម្ពុជាបានមានប្រសាសន៍ថា «ដោយមានការគាំទ្រពីក្រសួងអប់រំ ម៉ៃឡូ តែងតែចូលរួមក្នុងការលើកកម្ពស់កម្មវិធីអប់រំកាយ និងកីឡាតាមសាលាបឋមសិក្សានាៗនៅទូទាំងប្រទេសកម្ពុជា។ ឆ្នាំនេះគឺជាលើកទី២ហើយដែល ម៉ៃឡូ បានបន្តគាំទ្រព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិដែលរៀបចំឡើងដោយក្រសួងអប់រំ។ ម៉ៃឡូ តែងតែបានគាំទ្រចំពោះសុខភាព និងអាហារូបត្ថម្ភរបស់កុមារនៅក្នុងប្រទេសកម្ពុជា។ ការឧបត្ថម្ភនេះ មានគោលបំណងដើម្បីជំរុញឱ្យសិស្សសាលាបឋមទាំងឡាយកាន់តែមានភាពសកម្មជាងមុន តាមរយៈការលេងកីឡា ក៏ដូចជាទទួលបាននូវអាហារូបត្ថម្ភដ៏ត្រឹមត្រូវ និងសុខភាពល្អ។

កីឡា ជួយឱ្យកុមារស្វែងយល់ពីសង្គមដោយផ្ដល់ជាគំរូដ៏ល្អដល់ពួកគាត់ ដែលពេលខ្លះការសិក្សាតាមសៀវភៅនៅសាលាមិនអាចជួយបានទាំងស្រុងនោះទេ។ កីឡា តែងតែផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាពរាងកាយ ប្រាជ្ញាស្មារតី និងការអភិវឌ្ឍជំនាញសង្គម។ កីឡា ធ្វើឱ្យឆ្អឹងរឺងមំា និងកាត់បន្ថយហានិភ័យដែលទាក់ទងទៅនឹងបញ្ហាសុខភាពរបស់ពួកគាត់នាពេលអនាគត។

លោកស្រី Farrah បានបន្តថា «គោលបំណងរបស់យើងគឺធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់ការយល់ដឹងអំពីគុណតម្លៃនៃការអប់រំកាយ និងកីឡា ដែលនាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនដល់រាងកាយ និងប្រាជ្ញាស្មារតី ព្រមទាំងបង្រៀនបំណិនជីវិត ដែលរៀបចំឱ្យសិស្សសាលាទាំងអស់អាចទទួលបានភាពជោគជ័យ នៅពេលដែលពួកគាត់ធំឡើង»។

ព្រឹត្តិការណ៍ថ្នាក់ជាតិនេះ នឹងមានកម្មវិធីសប្បាយៗជាច្រើនរាល់ការប្រកួតនីមួយៗ ដោយទទួលបានការឧបត្ថម្ភឡើងពី ម៉ៃឡូ។ នៅក្នុងនោះ កីឡាករ ក៏ដូចជាអ្នកដែលបានចូលរួមទាំងអស់ នឹងទទួលបានការញ៉ាំ ម៉ៃឡូ ផងដែរ។ ក្រុមការងារ ម៉ៃឡូ ក៏នឹងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ឱ្យចូលរួមលេងល្បែងកម្សាន្តជាច្រើនទៀតរាល់ពេលសម្រាក នៅតាមសាលានីមួយៗផងដែរ ដើម្បីបន្ថែមភាពសប្បាយរីករាយបានមួយកម្រិតទៀតជូនដល់ពួកគាត់។

ម៉ៃឡូ តែងតែផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៏របស់កុមារ ហើយត្រូវបានទទួលស្គាល់ជាយូរយារណាស់មកហើយថា ជាអាហារូបត្ថម្ភដ៏ត្រឹមត្រូវ និងជាភេសជ្ជៈដែលលើកកម្ពស់ផ្នែកវិស័យកីឡា ដើម្បីទទួលបាននូវសុខភាពល្អ។ ម៉ៃឡូ ជឿជាក់ថា ព្រឹត្តិការណ៍នេះនឹងជួយឱ្យកុមារកាន់តែរឹងមាំ និងសកម្មជាងមុន ជាពិសេសនឹងទទួលបាននូវភាពជោគជ័យ នឹងយល់ដឹងកាន់តែច្បាស់អំពីគុណតម្លៃ ក៏ដូចជាជំនាញរបស់ខ្លួនកាន់តែរីកចម្រើន។

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់