• 2020-03-10 12:28:38
  • បាល់ទាត់

Mourinho៖ ខ្ញុំ​កាន់​តាំង​ពី​ Spurs ពិបាក​ ឥឡូវ​​យ៉ាប់​ជាង​មុន​ទៀត​ ប៉ុន្តែ​នឹង​ធ្វើ​រឿង​នេះ​​ឲ្យ​បាន

  • 2020-03-10 12:28:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho អ្នក​ចាត់​ការ​ក្លឹប​ Tottenham Hotspur បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ក្លឹប​របស់​លោក​នៅ​ពេល​នេះ យ៉ាប់យឺន​ណាស់ ដោយសារ​តែ​រឿង​របួស​កីឡាករ ប៉ុន្តែ​លោក​សន្យា​នឹង​ឈ្នះ​ពាន​ឲ្យ​បាន​ក្នុង​កុងត្រា​ជាមួយ Spurs។

លោក​ Mourinho បាន​និយាយ​ថា​ ៖ " ខ្ញុំ​មិន​ជឿ​ថា​ក្លឹប​ Tottenham Hotspur ជា​ក្លឹប​តែ​មួយ​គត់​ ដែលខ្ញុំ​​មិន​ទទួល​បាន​ពាន​កំពូលលីគទេ។ ខ្ញុំ​ឈ្នះ​ពាន​នេះ​រាល់​តែ​ក្លឹប​ដែល​ខ្ញុំ​ដឹក​នាំ​ហ្នឹង​ អញ្ចឹង​ហើយ​បាន​ខ្ញុំ​ជឿជាក់​ថា​ ខ្ញុំ​នឹង​ទទួល​បាន​ពាន​នេះ​ជា​មួយ​ក្លឹប​ដែល​ខ្ញុំ​ដឹកនាំ​សព្វ​ថ្ងៃ​នេះ​ " ។

អ្នក​ចាត់ការ​ក្លឹប​រូប​នេះ​បាន​បន្ត​ថា​ ៖ " ខ្ញុំ​បាន​ដឹកនាំ​ក្លឹប​នេះ​ ៣ទៅ ៤​ខែ​ហើយ​។ ខ្ញុំ​មក​ដឹកនាំ​តាំង​ពី​ក្លឹប​នេះ​​មាន​ស្ថានភាព​លំបាក​ខ្លាំង​ តែ​ឥឡូវ​វា​រឹត​តែ​លំបាក​ជាង​មុន​ទៀត​ តែ​យ៉ាង​ណា​ ខ្ញុំ​នៅ​តែ​ជឿ​លើ​ខ្លួន​ខ្ញុំ​ ជឿ​លើ​កីឡាករ​ខ្ញុំ​ និង​ក្លឹប​របស់​ខ្ញុំ​។ ខ្ញុំ​ជឿជាក់​ថា​ ខ្ញុំ​នឹង​យក​ពាន​នេះ​មក​ឲ្យ​ក្លឹប​ខ្ញុំ​ឲ្យ​ទាល់តែ​បាន។ វា​មិន​មែន​ខ្ញុំ​ជា​អ្នក​ឈ្នះ​ទេ​ តែ​វា​ជា​ខ្ញុំ​ដែល​ត្រូវ​តែ​ ជួយ​កីឡាករ​និង​ក្លឹប​ ដើម្បី​យក​ពាន​កំពូល​លីគ​មួយ​នេះ​ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​អាជីព​ជា​អ្នក​របស់​លោក​ Mourincho តាំង​ពី​ឆ្នាំ ២០០០​ មក​លោក​តែង​តែ​ទទួល​បាន​ពាន​ជានិច្ច​ រាល់​ក្លឹប​ដែល​លោក​ធ្លាប់​បាន​ដឹក​នាំ ដោយ​រាប់​ចាប់​ពី​ពាន UEFA Champions League និង​ពាន UEFA Europa League រហូត​ដល់​ពាន League Cup​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់