- 2020-03-10 03:27:54
- ប្រដាល់
ចេញប្រកួតលើកទី១ ជូនកម្ពុជា យ៉ុន ដារ័ត្ន ឈ្នះមេដាយសំរឹទ្ធ បើមានលើកក្រោយនឹងប្រឹងយកមេដាយឲ្យបានទៀត
- 2020-03-10 03:27:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញប្រកួតលើកទី១ ជូនកម្ពុជា យ៉ុន ដារ័ត្ន ឈ្នះមេដាយសំរឹទ្ធ បើមានលើកក្រោយនឹងប្រឹងយកមេដាយឲ្យបានទៀត
ចន្លោះមិនឃើញ
អ្នកប្រដាល់សកល យ៉ុន ដារ័ត្ន ថាមេដាយសំរឹទ្ធ ស៊ីហ្គេម លើកទី៣០ នៅឯប្រទេសហ្វីលីពីន នោះជាការប្រកួតអន្តរជាតិតំណាងឲ្យកម្ពុជាលើកទី១របស់ខ្លួនហើយ បើមានលើកក្រោយទៀតនឹងខំប្រឹងរកមេដាយបន្ថែមជូនប្រទេសបន្តទៀត។
អ្នកប្រដាល់ទម្ងន់៦៤ របស់កម្ពុជាខាងលើនេះបានឲ្យដឹងថា រូបគេហ្វឹកហាត់ប្រដាល់នេះអស់រយៈពេលប្រហែល៣ឆ្នាំមកហើយ។ ប៉ុន្តែទើបតែបានចេញប្រកួតអន្តរជាតិដែលតំណាងឲ្យប្រទេសកម្ពុជា១ដងប៉ុណ្ណោះ។
យ៉ុន ដារ័ត្ន លើកឡើងអំពីការប្រកួតនៅស៊ីហ្គេម កន្លងទៅនៅឯហ្វីលីពីនថា ខ្លួនមិននឹកស្មានថាអាចឈ្នះអ្នកប្រដាល់ទីម័រ ដោយពិន្ទុនោះទេ ហើយពិតជាមានចិត្តត្រេកអរជាខ្លាំង។ នៅប្រកួតជុំទី២កីឡាកររូបនេះចាញ់ វៀតណាម នៅទឹកទី២ដោយសារឈឺស្មាមិនអាចបន្តការប្រកួតបាន។ ដារ័ត្ន ប្ដេជ្ញាចិត្តថា បើបានឱកាសចេញទៅប្រកួតលក្ខណៈតំណាងប្រទេសបែបនេះទៀតនឹងខំប្រឹងរកមេដាយជូនប្រទេសជាថ្មី។
រំលឹកដែរថា កីឡាករ យ៉ុន ដារ័ត្ន ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣០ នៅឯប្រទេសហ្វីលីពីន កាលពីខែវិច្ឆិកា-ធ្នូ ២០១៩ ។ ចំពោះប្រភេទកីឡាប្រដាល់សកលគឺឈ្នះមេដាយសំរឹទ្ធចំនួន ៥គ្រឿង នៃព្រឹត្តិការណ៍កីឡាប្រចាំតំបន់នេះ ៕