• 2020-03-06 03:38:07
  • បាល់ទាត់

ក្លឹប​វិសាខា​ ក្រុមហ៊ុន​ Yue​ Tai​ Sports ​ជួយ​ឧបត្ថម្ភ​សំបុត្រ​យន្តហោះ​ពេល​ទៅ​ប្រកួត​ក្រៅ​ដី

  • 2020-03-06 03:38:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់​កំពុង​លេចធ្លោ​នៅ​កម្ពុជា​ វិសាខា​ ម្សិលមិញ​នេះ​បាន​ចុះ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​ជា​ក្រុមហ៊ុន​ឯកជន​Yue Tai Sports Development​ ក្នុង​ការ​ជួយ​ចេញ​ថ្លៃ​សំបុត្រ​យន្តហោះ​រាល់​ការ​ប្រកួត​ក្រៅ​ដី​នៅឯខេត្ត​សៀមរាប សម្រាប់​លីគកំពូល​កម្ពុជា។​

រូបភាពផ្ដល់ជូន

កញ្ញា​ នូសុវត្ថិ​ ចាន់វល័ក្ខ​ ទីប្រឹក្សា​ផ្នែក​ទីផ្សារ​របស់​ក្លឹប​វិសាខា​ បាន​ឲ្យ​ដឹង​ថា ​កិច្ចព្រមព្រៀង​ជា​មួយ​ក្រុមហ៊ុន​ឯកជន​ខាង​លើ​នេះ​គឺ​មាន​រយៈពេល​៣ឆ្នាំ។​ ចំពោះ​ការ​ជួយ​ឧបត្ថម្ភ​វិញ​នោះ​ Yue Tai Sports​ នឹង​ជួយ​ចេញ​សំបុត្រ​យន្តហោះ​សម្រាប់​ធ្វើ​ដំណើរ​ដល់​កីឡាករ​ ក្រុម​ការងារ​របស់​ក្លឹប​ទាំង​ទៅ​ទាំង​មក​នៅ​ពេល​ប្រកួត​ក្រៅ​ដី​នៅ​ឯ​សៀមរាបក្នុង​កម្មវិធី​ប្រកួត​លីគកំពូល​ ។​

រូបភាពផ្ដល់ជូន

តំណាង​របស់​ក្លឹប​បាល់ទាត់​កម្ពុជា​ខាង​លើ​ប្រាប់​បន្ថែម​ទៀត​ថា ​«ការ​ចូលរួម​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន​ឯកជន​ជាក់ស្ដែង​ក្រុមហ៊ុន​ YUETAI Sports Development ​ពេល​នេះ គឺ​ជា​ការ​រួម​ចំណែក​មួយ​ដ៏​សំខាន់​ ជា​មួយ​ថ្នាក់​ដឹក​នាំ​ក្លឹប​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍន៍​វិស័យ​បាល់ទាត់​កម្ពុជា​ ពិសេស​ក្លឹប​បាល់​ទាត់​វិសាខា​ ឲ្យ​កាន់​តែ​រីកចម្រើន​ និង​ឈាន​ទៅ​រក​ការ​ប្រកួតប្រជែង​កាន់​តែ​ខ្លាំង​ ទាំង​ថ្នាក់​ជាតិ​ អន្ដរជាតិ»​ ។

រូបភាពផ្ដល់ជូន

រំលឹក​ដែរ​ថា​ ពិធី​ចុះ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​របស់​ក្លឹប​បាល់ទាត់​វិសាខា​ ជា​មួយ​ក្រុមហ៊ុន​ ​Yue Tai Sports Development​ នេះ​ធ្វើ​ឡើង​កាល​ពី​ម្សិលមិញ​នេះ​នៅ​ឯ​កីឡដ្ឋាន​ព្រីនស៍។​ ក្នុង​ពិធី​នោះ​ក៏​មាន​ការ​ចូលរួម​ពី​ប្រធាន​ក្លឹប​លោកជំទាវ កែ សួនសុភី​ និង​គណៈគ្រប់គ្រង​ក្លឹប​ក៏​ដូច​ជា​ខាង​តំណាង​ក្រុមហ៊ុន ​Yue Tai Sports​ ជា​ច្រើន​នាក់ទៀត​ផង ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់