- 2020-03-04 04:19:40
- បាល់ទាត់
គ្រូស្វាយរៀង៖ លេងល្អ៣ប្រកួត មិនទាន់អាចវាយតម្លៃក្រុមមួយបានទេ
- 2020-03-04 04:19:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូស្វាយរៀង៖ លេងល្អ៣ប្រកួត មិនទាន់អាចវាយតម្លៃក្រុមមួយបានទេ
ចន្លោះមិនឃើញ
ក្រុមភ្នំពេញក្រោន កំពុងធ្វើបានល្អបំផុតក្នុងការប្រកួតលីគកំពូលកម្ពុជា ដោយលេង៣ប្រកួត ឈ្នះទាំង៣ប្រកួត និងមានគ្រាប់បាល់ចំណេញដល់១៦គ្រាប់ គ្មានទាន់របូត១គ្រាប់ណាឡើយ។
ការបើកឆាកលីគលេងបានល្អខ្លាំងនេះ ធ្វើឱ្យអ្នកគាំទ្រកាន់តែសប្បាយចិត្តខ្លាំង និងមានទំនុកចិត្តសម្រាប់ការប្រកួតសប្ដាហ៍ទី៤ទល់ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង។ យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតនេះ លោក Conor Nestor ដែលជាគ្រូបង្វឹកស្វាយរៀង បានបង្ហាញចំណាប់អារម្មណ៍ថា៖ “ក្រុមរបស់ខ្ញុំរៀបចំបានយ៉ាងល្អ និងមិនមានកីឡាកររបួសទេ។ ខ្ញុំបានទៅមើលការប្រកួតរបស់ក្រោន២ប្រកួត។ ខ្ញុំគិតថាលេង៣ប្រកួត ហើយវាយតម្លៃទៅលើសមត្ថភាពក្រុមតែម្ដង គឺពិបាកសម្រេចណាស់។ លេង១០ប្រកួតក្នុងលីគសិន ហើយចាំវាយតម្លៃតាមក្រោយគឺអាចដឹងច្បាស់”។
គ្រូបង្វឹកសញ្ជាតិអៀរឡង់ខាងលើបានបន្ថែមទៀតថា៖ “ខ្ញុំមើលឃើញថាពួកគេលេងស្រដៀងទៅនឹងឆ្នាំមុនដែរ ហើយយើងដឹងតាំងពីប៉ះគ្នានៅ Hun Sen Cup ឆ្នាំមុន ថាប្រសិនបើពួកគេលេងដល់កម្រិតកំពូលរបស់ពួកគេ នោះវានឹងក្លាយជាប្រកួតធំមិនខាន”៕
សូមបញ្ជាក់ថាភ្នំពេញក្រោន នឹងត្រូវបើកកីឡដ្ឋានរបស់ខ្លួន ស្វាគមន៍ក្រុមភ្ញៀវ ព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី៨ខែមីនាឆ្នាំ២០២០ខាងមុខនេះ នៅវេលាម៉ោង៦ល្ងាច ក្នុងពានរង្វាន់លីគកំពូលកម្ពុជា៕