• 2020-02-27 02:09:14
  • ប្រដាល់

ពេជ្រ​ ម្ទេសខ្មាំង​ ជា​បេក្ខភាព​ចុង​ក្រោយ​គេ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ PNN

  • 2020-02-27 02:09:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ដៃ​រហ័ស​ ពេជ្រ ​ម្ទេសខ្មាំង​ ជា​បេក្ខភាព​ចុង​ក្រោយ​គេ​ដែល​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ប្រាក់​ទម្ងន់​ ៦០​គីឡូក្រាម​ របស់​សង្វៀន​ PNN​ និង​ជា​កីឡាករ​ខ្មែរ​ទី៧​ ដែល​ជាប់​ឈ្មោះ​ឡើង​មក។​

ពេជ្រ ម្ទេសខ្មាំង(ក្រហម)

កីឡាករ​ល្អ​កណ្ដាប់​ដៃ​របស់​កម្ពុជា​ខាង​លើ​នេះ​ បង្ហាញ​ទម្រង់​វ៉ៃ​បាន​ល្អតែ​ម្ដង​នៅ​ការ​ប្រកួត​ជុំ​ទី១​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​២៣ ​ខែ​កុម្ភៈ​ ២០២០​ នេះ​នៅ​សង្វៀន​ PNN​ បន្ទាប់​ពី​ចំណាយ​ពេល​ត្រឹម​២ទឹក​ប៉ុណ្ណោះ​អាច​ផ្ដួល​ដៃគូ​ឲ្យ​បោះបង់​ការ​ប្រកួត។​

កណ្ដាប់ដៃ​របស់​ ពេជ្រ ​ម្ទេសខ្មាំង​ នៅ​តែ​ជា​អាវុធ​ដ៏​មុត​ស្រួច​សម្រាប់​ផ្ដួល​ដៃគូ​ និង​ជា​ឧបសគ្គ​ធំ​ដដែល​ចំពោះ​កីឡាករ​រូប​ណា​ដែល​ត្រូវ​ប៉ះ​ជា​មួយ​គេ។​ ក្នុង​ទឹក​ទី២​នេះ​អ្នក​លេង​គុន​ខ្មែរ​ខាង​លើ​បាន​វ៉ៃ​ឲ្យ​អាជ្ញាកណ្ដាល​រាប់​កីឡាករ​ថៃ​ដល់​ទៅ​២ដង​ និង​សម្រេច​បញ្ចប់​ការប្រកួត​ចុង​ទឹក​ ដែល​សល់​ត្រឹម​២០នាទី​ប៉ុណ្ណោះ​ ព្រោះ​មើល​ឃើញ​ថា​អស់​សមត្ថភាព​ប្រកួត​បន្ត។​

ពេជ្រ ម្ទេសខ្មាំង(ក្រហម)
រូបភាពផ្ដល់ជូន

រំលឹក​ដែរ​ថា​ ការ​ប្រកួត​ជម្រុះ​ចាញ់​ធ្លាក់​ដំណើរ​ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែក្រវាត់​ប្រាក់​ និង​មាស​របស់​សង្វៀន​ PNN​ បាន​បញ្ចប់​ជុំ​ទី១​ ហើយ​ និង​រក​បាន​កីឡាករ​ខ្មែរ​៧រូប​ ថៃ​១រូប​ឡើង​ទៅ​ជុំ​ទី២ ​ផ្ដាច់ព្រ័ត្រ​យក​ខ្សែក្រវាត់​ប្រាក់។​ ពេជ្រ ​ម្ទេសខ្មាំង​ ត្រូវ​ប៉ះ​ អេ​ ណារ័ត្ន​ លាភ​ រដ្ឋា​ ប៉ះ​ វ៉ាន់​ វឿន​ ប៊ុន​ សុធា​ ប៉ះ​ ឃួន​ ឡាំកូស៊ីន​ និង​ អេលីត​ ចំរើន​ ប៉ះ​កីឡាករ​ថៃ​ ឃុមភីឈិត៕​

វីដេអូប្រកួត៖​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី