• 2020-02-19 08:18:02
  • ប្រដាល់

ប៊ុន​ សុធា​ ចាប់​ផ្ដើម​បន្ត​ដំណើរ​ក្ដី​ស្រមៃ​របស់​ខ្លួន​ទៀត​ហើយ​ ក្រោយ​ឈ្នះ​ថៃ​កាល​ពី​ថ្ងៃ​អាទិត្យ​

  • 2020-02-19 08:18:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​កំពុង​ឡើង​កូដ​ខ្លាំង​ និង​ជា​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ស្រាល​ ២គ្រឿង​ ប៊ុន​ សុធា​ បាន​បន្ត​ក្ដី​ស្រមៃ​ខ្សែក្រវាត់ប្រាក់របស់​ខ្លួន​ទៀត​ហើយ​ បន្ទាប់​ពី​យក​ឈ្នះ​អ្នក​លេង​គុន​ថៃ​ កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍មុន​វគ្គ​ជម្រុះ​នៅ​ PNN ។​

ប៊ុន សុធា(ក្រហម) រូបភាពផ្ដល់ឲ្យ

ប៊ុន​ សុធា​ ធ្លាប់​បាន​ប្រាប់​ Sabay​ ពី​មុន​ថា ​បន្ទាប់​ពី​ចប់​ការ​ប្រកួត​រដូវ​ការ​ទី១​ កម្មវិធី​ខ្សែក្រវាត់​ប្រាក់​ និង​មាស​ របស់​ PNN​ រួច​មក​ ខ្លួន​មាន​ក្ដី​ស្រមៃ​ចង់​ចូល​លេង​កម្មវិធី​នេះ រួម​ទាំង​បាន​ដាក់​ក្ដី​សង្ឃឹម​ក៏​ដូច​ជា​ប្ដេជ្ញា​យក​ខ្សែក្រវាត់​ប្រាក់​នៅ​ពេល​ណា​មួយ។​ ឥលូវ​នេះ​កូន​សិស្ស​លោក​ ធន់​ សុភា​ រូប​នេះ​បាន​សម្រេច​ក្ដី​ស្រមៃ​មួយ​ដំណាក់​កាល​ហើយ​ ក្រោយ​ឈ្នះ​ថៃ​បាន​ឱកាស​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ប្រាក់​ ទម្ងន់​ ៦០​គីឡូក្រាម​របស់​ PNN​ ដែល​ជម្រុះ​សប្ដាហ៍​មុន​នេះ។​

ប៊ុន សុធា(ក្រហម) រូបភាពផ្ដល់ឲ្យ

ជើង​ខ្លាំង​វ័យ​ក្មេង​ខាង​លើ​នេះ​ បន្ត​ទៀត​ថា​ ស្រមៃ​គិត​ត្រឹម​ខ្សែក្រវាត់​ប្រាក់​សិន​ មិន​ទាន់​ហ៊ាន​ថា​អាច​គ្រង​ខ្សែក្រវាត់​មាស​ ឬ​យ៉ាង​ណា​នោះ​ទេ​ ពោល​គឺ​ខំប្រឹង​ឲ្យ​ខ្លាំង​បំផុត​ដើម្បី​បាន​ឆ្លង​ខ្សែក្រវាត់​ដំបូង​នេះ​សិន។​

ប៊ុន សុធា(ក្រហម) រូបភាពផ្ដល់ឲ្យ

រំលឹក​ដែរ​ថា​ កីឡាករ​ ប៊ុន​ សុធា​ បាន​ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ​ Jaophahin​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ សប្ដាហ៍​មុន​នេះ​នៅ​លើ​សង្វៀន​ PNN​ ក្នុង​កម្មវិធី​ជម្រុះ​ដណ្ដើម​ខ្សែក្រវាត់​ប្រាក់។​ អ្នក​ប្រដាល់​រូប​នេះ​ជា​បេក្ខភាព​ខ្មែរ​១រូប​ទៀត​ហើយ​ ដែល​បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កម្មវិធី​ខ្សែក្រវាត់​ខាង​លើ។​ បច្ចុប្បន្ន​នេះ​បេក្ខភាព​ដែល​បាន​ឡើង​ទៅ​មាន​៧នាក់​ហើយ​ ក្នុង​នោះ​រួម​មាន​ ឃុមភីឈិត​(ថៃ)​ ឃួន​ ឡាំងកូស៊ីន​ លាភ​ រដ្ឋា​ វ៉ាន់​ វឿន​ អេ ណារ័ត្ន អេលីត​ ចំរើន​ ប៊ុន​ សុធា។​ សប្ដាហ៍​នេះ​ដល់​ការ​ប្រកួត​ជម្រុះរបស់​ ពេជ្រ​ ម្ទេសខ្មាំង​ ហើយ ៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម