- 2020-02-12 06:08:00
- បាល់ទាត់
Frank Lampard ចង់បានខ្សែបម្រើ Hakim Ziyech របស់ Ajax មកពង្រឹងក្រុម
- 2020-02-12 06:08:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Frank Lampard ចង់បានខ្សែបម្រើ Hakim Ziyech របស់ Ajax មកពង្រឹងក្រុម
ចន្លោះមិនឃើញ
Frank Lampard អ្នកចាត់ការទូទៅក្រុម Chelsea នៅតែសម្លឹងឃើញ Hakim Ziyech ដដែល និងចង់បានខ្សែបម្រើកណ្ដាលរូបនេះ មកជួយពង្រឹងក្រុមនារដូវក្ដៅខាងមុខ ក្រោយបរាជ័យក្នុងការដេញថ្លៃយកកាលពីខែមករា។
ខ្សែបម្រើវ័យ២៦ឆ្នាំ ត្រូវត្រូវបានគេរាយការណ៍ថា រូបគេក៏ចង់ចេញពីក្លឹបដែរក្នុងរដូវក្ដៅខាងមុខ ហើយរូបគេត្រូវក្លឹបហូឡង់ Ajax រំពឹងនឹងទទួលបានតម្លៃខ្លួន ៤៥លានផោន។
អ្នកចាត់ការក្រុម Lampard រំពឹងនឹងមានកញ្ចប់ទឹកប្រាក់ ១៥០លានផោន ដើម្បីប្រជែងយកកីឡាករក្នុងរដូវក្ដៅនេះ ហើយកីឡាករជាច្រើន កំពុងស្ថិតក្នុងផ្ទាំងស៊ីបរបស់លោក ដើម្បីនាំយកពួកគេទៅកាន់ទឹកដី Stamford Bridge។
ក្រៅពី Ziyech ក្រុមតាខៀវ Chelsea ក៏ចង់បានកីឡាករស្លាបវ័យ១៩ឆ្នាំ Jadon Sancho របស់ Borussia Dortmund ផងដែរ ប៉ុន្តែកីឡាករលេខ៧រូបនេះ ក៏ត្រូវបានក្លឹបធំៗ២រួមមាន Manchester United និង Bayern Munich ចង់បានដូចគ្នា ជាហេតុធ្វើឱ្យតម្លៃកើនដល់ ១២៧លានផោន៕