• 2020-02-02 09:01:03
  • បាល់ទាត់

គិត​ដូច​វិសាខា​នេះ​ល្អ​ណាស់​ អភិវឌ្ឍន៍​ទាំង​បាល់ទាត់​ និង​ការ​សិក្សា​កីឡាករ​

  • 2020-02-02 09:01:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្នាក់​ដឹកនាំ​កំពូល​របស់​ក្លឹប​បាល់ទាត់​វិសាខា​ លើក​ឡើង​ពី​ចក្ខុវិស័យ​២ធំ​ៗ​ គឺ​អភិវឌ្ឍន៍​សមត្ថភាព​យុវជន​ និង​អភិវឌ្ឍន៍​ការ​សិក្សា​របស់​កីឡាករ​ផង​ដែរ​ជា​កក្កដា​សំខាន់​របស់​ក្លឹប​ចង់​ក្លាយ​ជា​ការពិត​ និង​មាន​គ្រប់​ឆ្នាំ​ទាំង​អស់។​

រូបភាពផ្ដល់ជូន

លោក​ រ៉ា នូវិបុត្រ ​នាយក​ប្រតិបត្តិ​ក្រុម​បាល់ទាត់​វិសាខា​បាន​ឲ្យ​ដឹង​ថា ​ចក្ខុវិស័យ​របស់​ក្លឹប​នោះ​គឺ​មិន​ត្រឹម​តែ​សមត្ថភាព​របស់​កីឡាករ​នោះ​ទេ​ ពោល​គឺ​ចូលរួម​អភិវឌ្ឍន៍​លើ​ចំណេះដឹង​ការ​សិក្សា​ថែម​ទៀត​ផង។​ បើ​ទោះ​ជា​ក្លឹប​បង្កើត​ឡើង​ប្រហែល​៥ឆ្នាំ​ក្ដី​ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​វិសាខា​ មាន​ក្រុម​យុវជន​ U-15 U-17​ និង​គ្រោង​ជ្រើសរើស​ U-14​ ថែម​ទៀត​ផង​នេះ​ជា​ចក្ខុវិស័យ​ចំពោះ​សមត្ថភាព​បាល់ទាត់។​

រូបភាពផ្ដល់ជូន

ចំពោះ​ការ​អភិវឌ្ឍន៍​លើ​ការ​សិក្សា​វិញ ​នាយក​ប្រតិបត្តិ​ខាង​លើ​បន្ត​ប្រាប់​ថា​ ជាក់ស្ដែង​កីឡាករ​ឈុត​ធំ​បច្ចុប្បន្ន​នេះ​គឺ​ក្លឹប​មាន​ផ្ដល់​ជា​អាហារូបករណ៍​ដើម្បី​បាន​បន្ត​ការ​សិក្សា។​ មិន​ត្រឹម​តែ​កីឡាករ​ទេ​ មែនទែន​ទៅ​សូម្បី​បុគ្គលិក​ឬ​គ្រូ​ៗ​ដូច​គ្នា​នោះ​ដែរ​ បើ​សិន​មាន​នរណា​ចង់​រៀន​បន្ថែម​លើ​ជំនាញ​ណា​មួយ​នោះ​ក្លឹប​លើក​ទឹកចិត្ត​ និង​ជួយ​តាម​ជាក់ស្ដែង​ដែល​អាច​ធ្វើ​ទៅ​បាន។​

រូបភាពផ្ដល់ជូន

រំលឹក​ដែរ​ថា​ វិសាខា​ជា​ក្លឹប​បាល់ទាត់​ថ្មី​មួយ​ក្នុង​លីគ​កំពូល​កម្ពុជា។​ ក្លឹប​នេះ​បង្កើត​ឡើង​ប្រហែល​៥ឆ្នាំ​នេះ​ទេ។​ រដូវ​ការ​មុន​ក្នុង​ពាន​រង្វាន់​លីគ​កំពូល​របស់​កម្ពុជា​ វិសាខា​ ជាប់​លេខ​២​ ខណៈ​ក្រុម​ជើងឯក​នោះ​បាន​លើ​ ស្វាយរៀង៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់