• 2020-01-29 19:14:54
  • បាល់ទាត់

ផ្លូវ​ការណ៍! United ទិញ​បាន​ Bruno ពី​ Sporting ក្នុង​តម្លៃ​កប់​ពពក

  • 2020-01-29 19:14:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​នាំ​យក​ Bruno Fernandes ពី​ក្លឹប​ជើង​ខ្លាំង​ព័រទុយហ្គាល់​ Sporting Lisbon។​

ក្រុម​រហស្សនាម​បិសាច​ក្រហម​ ត្រូវ​ចំណាយ​៤៧​លាន​ផោន​លើ​ខ្សែ​បម្រើ​វ័យ​២៥​ឆ្នាំ​បូក​រួម​នឹង​លក្ខខណ្ឌ​ផ្សេង​ៗ​បន្ថែម​ធ្វើ​ឲ្យ​តម្លៃ​ខ្លួន​​អាច​ឈាន​ដល់​៦៧,៦​លាន​ផោន។​ Bruno បាន​ធ្វើ​ដំណើរ​ដល់​ទីក្រុង​ Manchester ហើយ​ និង​រំពឹង​ថា​នឹង​ធ្វើ​​តេស្ត​សុខភាព​នៅ​ថ្ងៃ​ស្អែក​ ហើយ​បង្ហាញ​ខ្លួន​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​តែម្ដង។​​

កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​ចូល​រួម​ជាមួយ​ Sporting កាល​ពី​ឆ្នាំ​២០១៧ ស៊ុត​បញ្ចូល​ទី​៦៤​គ្រាប់​ក្នុង​១៣៧​ប្រកួត ក្នុង​នោះ​ជួយ​ក្លឹប​ឈ្នះ​ជើង​ឯក​លីគ​នៅ​រដូវ​កាល​២០១៨-១៩។ នៅ​ជម្រើស​ជាតិ​វិញ​ Bruno លេង​បាន​១៩​ប្រកួត​ឈ្នះ​ពាន​ Uefa Nations League៕

ប្រភព៖ Manchestereveningnews ប្រែសម្រួល៖ សៀនហួរ

មតិយោបល់