• 2020-01-08 09:36:27
  • ប្រដាល់

ម៉ន​ សាម៉េត​ បើក​ឆាក​ជម្រុះ​ខ្សែក្រវាត់​មាស​ ធ្លាក់​មុន​គេ​ក្រោយ​ចូល​អត់​ចុះ​ជា​មួយ​ថៃ​

  • 2020-01-08 09:36:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ចាស់​វស្សា​ ម៉ន​ សាម៉េត​ មាន​ឈ្មោះ​ប្រកួត​មុន​គេ​នៃ​វគ្គ​ជម្រុះ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ដណ្ដើម​ខ្សែក្រវាត់​មាស​របស់​សង្វៀន​ PNN​ ប៉ុន្តែ​ធ្វើ​មិន​បាន​ល្អ​ធ្លាក់​ត្រឹម​ថ្ងៃ​បើក​ឆាក​តែ​ម្ដង។​

ម៉ន សាម៉េត(ក្រហម)

កីឡាករ​មាឌ​ល្អិត​មក​ពី​ព្រែកឯង​ខាង​លើ​នេះ​ សម្ដែង​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង​នៅ​ពេល​ដែល​មាន​ឈ្មោះ​ចូលរួម​លេង​ខ្សែក្រវាត់​ប្រាក់​ និង​ខ្សែក្រវាត់​មាស​ របស់​សង្វៀន​ PNN​ ប៉ុន្តែ​ការ​លេង​នេះ​មិន​សម​ប្រកប​ឡើយ​ ពោល​ធ្លាក់​ត្រឹម​សប្ដាហ៍​ទី១​នៃ​ថ្ងៃ​បើក​ឆាក។​

សាម៉េត​ គឺ​ពិត​ជា​ខំប្រឹង​ប្រែង​ប្រកួត​ និង​ព្យាយាម​ដើរ​ចូល​វ៉ៃ​ទៅ​លើ​កីឡាករ​ថៃ​ ឃុមភីឈិត​ ប៉ុន្តែ​ការ​ចូល​ទៅ​នោះ​ហាក់​មិន​បាន​ផល​ឡើយ​ ដោយ​សារ​តែ​ដៃគូ​​វែង​ពេក និង​វ៉ៃ​ដក​ខ្លួន​ហើយ​សង​មក​វិញ​បាន​ល្អ​តែ​ម្ដង។​

រូបភាពផ្ដល់ជូន

ការ​ដេញ​ចូល​របស់​ ម៉ន​ សាម៉េត​ ភ្លាត់​ត្រូវ​១ជើង​ស្ដាំ​របស់​កីឡាករ​ថៃ​ធ្វើ​ឲ្យ​សឺ​បន្តិច​ផង​ដែរ​ ទម្រាំ​អាច​ប្រមូល​ស្មារតី​បាន​វិញ។​ អ្នក​ប្រដាល់​ដើម​កំណើត​មក​ពី​ព្រែកឯង​រូប​នេះ​ក៏​ភ្លាត់​ចូល​កែង​របស់​ ឃុមភីឈិត​ ថែម​ទៀត​ផង​រហូត​បែក​ថ្ងាស​ហូរ​ឈាម​ពេញ​ផ្ទៃ​មុខ​ ខណៈ​ការ​ប្រកួត​ចេះ​តែ​ម្ដង​រហូត​បញ្ចប់​ទឹក​ទី៥។​

រូបភាពផ្ដល់ជូន

រំលឹក​ដែរ​ថា​ ការ​ប្រកួត​ជម្រុះ​ដំណើរ​ស្វែង​រក​ម្ចាស់​ខ្សែក្រវាត់​មាស​របស់​សង្វៀន​ PNN​ ទម្ងន់​ ៥៧​គីឡូក្រាម​ បាន​ប្រកួត​សប្ដាហ៍​ទី១​របស់​ខ្លួន​ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី៥​ មករា​ ឆ្នាំ​២០២០​ កន្លង​ទៅ​នេះ​ ដោយ​ ម៉ន​ សាម៉េត​ ចាញ់​ពិន្ទុ​កីឡាករ​ថៃ​ ឃុមភីឈិត​ ធ្លាក់​ត្រឹម​នេះ។​ ការ​ប្រកួត​ថ្ងៃ​នោះ​ក្រៅ​តែ​ពី​ការ​ប្រកួត​ជម្រុះ​ហើយ​នោះ​ក៏​មាន​គូ​មិត្តភាព​ផង​ដែរ​គឺ​ ឈិត​ សេរីវណ្ណថង​ ឈ្នះ​ពិន្ទុ​អ្នក​លេង​គុន​ថៃ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី