• 2020-01-06 00:30:00
  • ប្រដាល់

រឿង​ សោភ័ណ្ឌ​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ឯ​សង្វៀន​ព្រែកកំពិស​ពេញ​ចិត្ត​ខ្លាំង​ប៉ះ​ថៃ​កាល​ពី​ថ្ងៃ​សៅរ៍​

  • 2020-01-06 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​កណ្ដាប់ដៃ​ រឿង​ សោភ័ណ្ឌ​ បង្ហាញ​មុខ​លើ​សង្វៀន​ប្រដាល់​ TV5 ​ព្រែកកំពិស​កាល​ពី​ថ្ងៃ​សៅរ៍​ ទី៤​ មករា​ ២០២០​ នេះ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ពេញ​ចិត្ត​ជា​ខ្លាំង​ ខណៈ​ការ​ប្រកួត​ក៏​ជក់ចិត្ត​ថែម​ទៀត​ផង​ជា​មួយ​កីឡាករ​ថៃ។​

រឿង សោភ័ណ្ឌ និងថៃ

ការ​បង្ហាញ​មុខ​របស់​អ្នក​ប្រដាល់​ជួរ​មុខ​របស់​កម្ពុជា​ រឿង​ សោភ័ណ្ឌ​ លើ​សង្វៀន​ប្រដាល់​ TV5​ ឯ​ព្រែកកំពិស​ ខេត្ត​កណ្ដាល​នេះ​គឺ​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ផ្ទាល់​នៅ​ទីនោះ​ពេញ​ចិត្ត​ និង​សប្បាយ​ចិត្ត​ជា​ខ្លាំង។ ​អាច​ថា​ជា​លើក​ទី១​ហើយ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ​ មិន​ដែល​ឃើញ​ សោភ័ណ្ឌ ​ទៅ​ប្រកួត​នៅ​ទីនោះ​ទេ។ ប៉ុន្តែ​កម្មវិធី​ប្រកួត​តាម​បណ្ដា​ខេត្ត​នានា​គឺ​ឧស្សាហ៍​ឃើញ​រូប​គេ​ឡើង​ប្រកួត​ជា​ធម្មតា​ ខណៈ​ឯ​ព្រែកកំពិស​នេះ​កម្រ​ណាស់។​

រឿង សោភ័ណ្ឌ ឈ្នះពិន្ទុថៃ

វត្តមាន​របស់​អ្នក​លេង​គុន​ខ្មែរ​ខាង​លើ​នេះ​ពិត​ជា​មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ ពោល​ពេញ​៥ទឹក​គឺ​ជក់ចិត្ត​តែ​ម្ដង​ ដោយ​សារ​តែ​ រឿង​ សោភ័ណ្ឌ​ ចេញ​អាវុធ​ច្រើន​សម្រុក​ទៅ​លើ​កីឡាករ​ថៃ។​ ការ​សម្រុក​ និង​កណ្ដាប់​ដៃ​រហ័ស​ហើយ​ធ្ងន់​របស់​ សោភ័ណ្ឌ​ ស្ទើរ​ឲ្យ​កីឡាករ​ថៃចង់សន្លប់​ម្ដងៗ​ទៅ​ហើយ​ ប៉ុន្តែ​នៅ​តែ​អាច​តស៊ូ​បាន​រហូត​ចប់​ទឹក​ទី៥​។​

គូពាន​រង្វាន់

រំលឹក​ដែរ​ថា​ គូ​មិត្តភាព​អន្តរជាតិ​របស់​សង្វៀន​ TV5​ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​ រឿង​ សោភ័ណ្ឌ​ ឈ្នះ​ពិន្ទុ​ថៃ​ ចំណែក​គូ​ជម្រុះ​ចាញ់​ធ្លាក់ពាន​រង្វាន់ទម្ងន់ ៦០​គីឡូក្រាម​វិញ​គឺ​ សោម​ ស៊ីថៃ​ ឈ្នះ​ ឡុង​ សាម៉េត​ ខណៈ​ វ៉ែន​ ហុងជីវ៉ុង​ ឈ្នះ​ សុខ​ សុវណ្ណ៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់