• 2019-12-25 03:33:21
  • ប្រដាល់

កែវ​ រំចង់​ ខំប្រឹង​ខ្លាំង​ត្រឹម​១ខែ​ស្រក់​ទម្ងន់​អស់​ ១០គីឡូក្រាម​ ត្រៀម​ចេញ​ទៅ​ជប៉ុន​

  • 2019-12-25 03:33:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ជើង​ខ្លាំង​មក​ពី​ខេត្ត​បាត់ដំបង​ កែវ​ រំចង់​ ប្រឹង​ហាត់​ និង​សម្រក់​ខ្លាំង​ត្រឹម​១ខែ​ប៉ុណ្ណោះ​ស្រក់​សល់​អស់​១០​គីឡូក្រាម​ ដើម្បី​ត្រៀម​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​លើ​ទឹកដី​ជប៉ុន​នា​ចុង​ខែ​ធ្នូ​ ២០១៩​ នេះ។​

កែវ រំចង់ ពីមុន

រំចង់​ បាន​ឲ្យ​ដឹង​ថា​ សព្វថ្ងៃ​នេះ​ទម្ងន់​របស់​ខ្លួន​នៅ​សល់​ត្រឹម​ ៦៨​គីឡូក្រាម​ ប៉ុណ្ណោះ​ ខណៈ​ដែល​១ខែ​មុន​គឺ​មាន​ទម្ងន់​រហូត​ដល់​៧៨​គីឡូក្រាម។​ ការ​ហាត់​សម្រក់​នេះ​គឺ​ធ្វើ​ឡើង​រយៈពេល​ត្រឹម​មួយ​ខែ​នោះ​ទេ​ ប៉ុន្តែ​ហ្វឹកហាត់​តាម​បច្ចេកទេស​ និង​ញុំ​អាហារ​បែប​បំប៉ន​សុខភាព។​

(រូបភាព The Riel Team)

ការ​សម្រក់​ទម្ងន់​នេះ​គឺ​វា​មិន​ពិបាក​ប៉ុន្មាន​ទេ​សម្រាប់​ខ្លួន​ ដោយ​សារ​តែ​អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​មាន​ក្រុម​ការងារ​ The Riel Team​ ចាំ​ជួយ​ជា​និច្ច​ ដូច​ជា​លោក​ Matias Andres Felix និង​ Miguel​ ដូច្នេះ​ហើយ​ការ​ហាត់​សម្រក់​នេះ​គឺ​មិន​ប៉ះពាល់​ដល់​កម្លាំង​នោះ​ឡើយ​ ពោល​ស្រក់​មែន​តែ​កម្លាំង​នៅ​ធម្មតា។​

កែវ រំចង់ ពេលនេះ(រូបភាព The Riel Team)

រំលឹក​ដែរ​ថា​ អ្នក​លេង​គុន​ខ្មែរ​ចាស់​វស្សា​របស់​កម្ពុជា​ កែវ​ រំចង់​ នឹង​ត្រូវ​ទៅ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ឯ​ប្រទេស​ជប៉ុន​ នា​ថ្ងៃ​ទី២៩​ ខែ​ធ្នូ​ ២០១៩​ នេះ​ ដោយ​ប៉ះ​ម្ចាស់​ឈ្មោះ​ Yamagiwa Kazuki​ ក្នុង​ប្រភេទ​ទម្ងន់​ ៦៧​គីឡូក្រាម៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី