- 2019-12-24 02:30:52
- ប្រវត្តិ
អាថ៌កំបាំង Free kick មហាកោង ២០ឆ្នាំមុនរបស់ Carlos ត្រូវទម្លាយ
- 2019-12-24 02:30:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាថ៌កំបាំង Free kick មហាកោង ២០ឆ្នាំមុនរបស់ Carlos ត្រូវទម្លាយ
ចន្លោះមិនឃើញ
Roberto Carlos បានទាត់ Free kick មួយគ្រាប់ដ៏មិនគួរឲ្យជឿចូលទីបារាំងកាលពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ១៩៩៧ ធ្វើឲ្យពិភពបាល់ទាត់ស្គាល់រូបគេកាន់តែច្បាស់។
ក្នុងការប្រកួតមិត្តភាពកម្ដៅសាច់ដុំមុនពានពិភពលោកនៅកីឡដ្ឋាន Stade de Gerland ទីក្រុង Lyon ក្រុមជម្រើសជាតិបារាំងបានស្មើគ្នា ១ទល់នឹង១ជាមួយប្រេស៊ីល។
គេនៅចាំបានគ្រាប់ទីមួយក្នុងជំនួបនោះ Carlos បានទាត់ Free Kick ក្នុងចម្ងាយ២៨ម៉ែត្រកោងគេចរនាំងការពារបញ្ចូលទីយ៉ាងល្អឥតខ្ចោះ ដែលគ្មាននរណាគិតថាបាល់អាចចូលទីឡើយ។ យ៉ាងណាសាមីខ្លួនបានបញ្ជាក់ថាបាល់របស់ខ្លួនគឺបានជំនួយពីខ្យល់ទើបកោងខ្លាំងដូច្នោះ។
អតីតខ្សែការពារឆ្វេងក្រុមសាំបានិយាយថា“បាល់នៅពេលនោះគឺកោង ហើយខ្យល់បានជួយរុញវាបន្ថែមឲ្យបុកបង្គោលទីហើយចូលតែម្ដង។ ពិតជាមិនគួរឲ្យជឿ"៕