- 2019-12-23 03:45:58
- បាល់ទាត់
Son ក្លាយជាកីឡាករដែលបានកាតក្រហមច្រើនជាងគេ នៅ EPL រដូវកាលនេះ
- 2019-12-23 03:45:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Son ក្លាយជាកីឡាករដែលបានកាតក្រហមច្រើនជាងគេ នៅ EPL រដូវកាលនេះ
ចន្លោះមិនឃើញ
កីឡាករកូរ៉េខាងត្បូង Heung-Min Son បានក្លាយជាកីឡាករដែលទទួលបានកាតក្រហមច្រើនជាងគេ គិតត្រឹមប្រកួតទី១៨ នៃ English Premier League រដូវកាល ២០១៩-២០២០ នេះ បន្ទាប់ពីទទួលកាតក្រហមទី២ ក្នុងជំនួបដែល Spurs ចាញ់ Chelsea ២-០ កាលពីយប់មិញ។
Son ត្រូវបានអាជ្ញាកណ្ដាលផ្ដល់កាតក្រហម បន្ទាប់ពីត្រួតពិនិត្យវីដេអូ VAR រកឃើញថា កីឡាករវ័យ ២៧ឆ្នាំរូបនេះ ធាក់កីឡាករ Antonio Rudiger របស់តោខៀវ។ កីឡាករទាំង ២ បានប៉ះទង្គិចគ្នាក្នុងតង់ទី២ ពោលគឺពេលដែល Chelsea នាំមុខ ២-០ រួចទៅហើយ។
គួររំលឹកផងដែរថា កាតក្រហមទី១ របស់ Son គឺទទួលបាន ពេលស្លាយ បណ្ដាលឲ្យកីឡាករ Andre Gomes របស់ Everton បាក់ជើង កាលពីដើមខែវិច្ឆិកា។
សូមបញ្ជាក់ថា កាតក្រហមនេះ ក៏ធ្វើឲ្យ Spurs ក្លាយជាក្រុមដែលទទួលកាតក្រហមច្រើនជាងគេ រដូវកាលនេះផងដែរ (៣) គឺ Son ២ និង Serge Aurier ១៕